សុខភាព និងទៀបបារាំង


ស្លឹកទៀបបារាំង គឺមានផ្ទុកសម្បូរដោយសមាសធាតុល្អប្រសើរជាច្រើនចំពោះសុខភាព រួមមាន ប្រូតេអ៊ីន  ជាតិកាល់ស្យូម  ជាតិស្ករ fructose  ខ្លាញ់ល្អ  វីតាមីន A  វីតាមីន B  និងសារធាតុចាំបាច់ផ្សេងៗទៀត។
ស្លឹកទៀបបារាំង មានលក្ខណសម្បត្តិជាឱសថដ៏ល្អឥតខ្ចោះមួយប្រភេទ ដែលមានអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព ៖
១. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផ្សេងៗ ដូចជា ជំងឺមហារីកសុដន់   សួត   និងក្រពេញប្រូ      ស្តាតតាមវិធីធ្វើតែ   ដោយចិញ្ច្រាំស្លឹកទៀបបារាំង ចំនួន ១០ សន្លឹក   ហើយដាំវាជាមួយ      នឹងទឹកធម្មតា ៣ ពែង  រំងាស់ឲ្យសល់ប្រហែលជា ១ ពែង។ បន្ទាប់មក   ស្រង់យកកាក      ចេញ  និងទុកឲ្យត្រជាក់បន្តិចសិន សឹមទទួលទានរៀងរាល់ព្រឹក សម្រាប់រយៈពេលពី ៣      ទៅ ៤ សប្តាហ៍ ។
២. ព្យាបាលជំងឺរលាកសន្លាក់ហ្គោដ        ដោយគ្រាន់តែទទួលទានទឹកតែស្លឹកទៀបបារាំង      នោះនឹងអាចជួយបញ្ចេញចោល  ឬលាងអាស៊ីតអ៊ុយរិកចេញពីក្នុងឈាម។ វិធីធ្វើទឹកតែ       នេះ     គឺបេះស្លឹកទៀបបារាំងចាស់ៗ ដែលនៅមានពណ៌បៃតងពី ៦ ទៅ ១០ សន្លឹកមក       លាងឲ្យស្អាត    ហើយដាំឲ្យពុះជាមួយនឹងទឹកធម្មតា ២ ពែង   រួចរំងាស់ឲ្យសល់ត្រឹម ១       ពែង   សឹមលើកចេញពីចង្ក្រាន។ ស្រង់កាកចេញ   ហើយទុកឲ្យត្រជាក់បន្តិចសិន សឹម       ទទួលទាន ២ ដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។
៣. ព្យាបាលជំងឺទឹកនោមផ្អែម   ដោយទទួលទានទឹកតែស្លឹកទៀបបារាំង     ព្រោះអាចជួយ      បង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីន ដែលអនុញ្ញាតឲ្យកោសិកាប្រើប្រាស់ជាតិគ្លុយកូស      និងកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម។
៤. បង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ    ព្រោះស្លឹកទៀបបារាំងមានផ្ទុកសារធាតុចិញ្ចឹមដែល       អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរឡើង   បង្ការការឆ្លងមេរោគចូលក្នុងរាង       កាយ។ យកស្លឹកទៀបបារាំងពី ៤ ទៅ ៥ សន្លឹកទៅដាំរហូតដល់ពុះជាមួយទឹកធម្មតា ៤       ពែង    ទុករហូតដល់រីងសល់ទឹកត្រឹម ១ ពែង   រួចស្រង់កាកចេញ  ហើយទុកឲ្យត្រជាក់       បន្តិច    សឹមទទួលទានឲ្យបានទៀងទាត់ម្ដងក្នុងមួយថ្ងៃ  ។

EDC APP