STAR_KHMER / KHEMARAK SEREIMON ខេមរៈ សិរីមន្ត





ឈ្មោះកំណើត ខេម ប៊ុនថៃ ថ្ងៃខែឆ្នាំកំណើត ៣ វិច្ឆិកា ១៩៨៥ លោក គឺជាអ្នកចម្រៀង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្រៅប្រទេសផងដែរ (​តំបន់ដែលសម្បូរទៅដោយពលរដ្ឋខ្មែររស់នៅ) ហើយលោកគឺជាតារាចម្រៀងដែលកើតក្នុងគ្រួសារកសិករនៅខេត្តកំពង់ចាម។ 
ឆ្នាំ ១៩៩៩   លោក ខេមរៈសិរីមន្ត បានចូលរួមប្រឡងចម្រៀងក្នុងស្រុកនៃកម្មវិធី Nestle ក្នុងទូរទស្សន៍អប្សរា ប៉ុស្ត៍លេខ១១ដែលទទួលបានជ័យលាភីលេខ ១ ។ ពេលនោះ លោក ខេមរៈ សិរីមន្ត ត្រូវបានជ្រើសរើសឲ្យច្រៀងនៅផលិតកម្ម U2។ 
ឆ្នាំ ២០០៣  លោក ខេមរៈ សិរីមន្ត ទទួលបានជោគជ័យក្នុងចម្រៀងបទ " បេះដូងអ្នក ប្រដាល់ " ដោយទទួលបានការគាំទ្រច្រើន   និងមានមនុស្សជាច្រើនផ្ដើមស្គាល់។
ឆ្នាំ ២០០៧    លោក ខេមរៈ សិរីមន្ត បានចាកចេញពីផលិតកម្ម U2 ទៅផលិតកម្មសាន់ដេ នៅទីនោះលោក ខេមរៈ សិរីមន្ត កាន់តែទទួលបានអ្នកគាំទ្រច្រើន ហើយបទចម្រៀងជាច្រើន ត្រូវបានរីកដុះដាលដែលធ្វើឲ្យលោករឹតតែមានភាពល្បីល្បាញ ។ 
ឆ្នាំ ២០១៧    លោក ខេមរៈ សិរីមន្ត បានចាកចេញពីផលិតកម្មសាន់ដេ  បន្តទៅទ្រនំថ្មី គឺ ផលិតកម្មរស្មីហង្សមាស។







លោកខេមរៈ សិរីមន្ត សែនឆេងម៉េង_20190401



ផ្ទះរបស់លោកខេមរៈ សិរីមន្ត















ទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា «ឧកញ៉ា»