អាហារ ដែលមិនធ្វើឲ្យធាត់


1/ តៅហ៊ូ  មានជីវជាតិដែលមានប្រយោជន៍ ដូចជាវីតាមីន B សារធាតុដែក កាល់ស្យូម និង       អាស៊ីតអាមីណូ វាងាយរំលាយជាងសាច់សត្វ  សមស្របបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់     ព្រោះក្រោយពេលទទួលទានតៅហ៊ូរួច    នឹងមានអារម្មណ៍ថា  ឆ្អែតបានយូរ    មិននឹកចង់     ទទួលទានចំណីចំណុកផ្សេងទៀត។ 
2/ សណ្តែក និងគ្រាប់ធុញ្ញជាតិ មានកាបូអ៊ីដ្រាត ដែលជួយគ្រប់គ្រងទម្ងន់ខ្លួន  ពិសេសពពួក      សណ្តែកសំបករឹង    និងគ្រាប់ធុញ្ញជាតិផ្សេងៗដូចជា  គ្រាប់អាល់មុន    គ្រាប់ស្វាយចន្ទី        សណ្តែកដី    គ្រាប់ផ្កាឈូករ័ត្ន    និងរាប់ល្ពៅជាដើម។  
3/ ម្ទេស មានសារធាតុខែបសៃស៊ីន ដែលអាចជំរុញដំណើរការប្រព័ន្ធដុតបំផ្លាញថាមពលឲ្យ        ធ្វើការកាន់តែប្រសើរ   ធ្វើឲ្យជាតិខ្លាញ់ត្រូវបានដុតបំផ្លាញបានយ៉ាងងាយ។      
4/ អង្ករសំរូប  ជាអង្ករដែលផ្ដល់គុណតម្លៃផ្នែកអាហារខ្ពស់បំផុត  ហើយអ្វីដែលសំខាន់នោះ       គឺមានកាកសរសៃអាហារ ដែលជួយឲ្យប្រព័ន្ធបញ្ចេញចោលធ្វើការបានកាន់តែប្រសើរ             ជៀសផុតពីបញ្ហាក្បាលពោះយារធ្លាក់។
    
    

EDC APP