LEADER_ក្រុមហ្លួងស៊ីសុវត្ថិ មុនីរ៉េត (១៩០៩ ដល់ ១៩៧៥)

ក្រុមហ្លួងស៊ីសុវត្ថិ មុនីរ៉េត (រូបខាងឆ្វេង)  និងព្រះអនុជរបស់ទ្រង់  ស៊ីសុវត្ថិ មុនីពង្ស  (រូបខាងស្ដាំៈ ១៩១២ ដល់ ១៩៥៦)    ថតនៅទីក្រុងនីល ប្រទេសបារាំង  ក្នុងឆ្នាំ១៩២៧​    ក្នុងខណៈកាន់ទុក្ខ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ។ ទ្រង់ទាំងទ្វេរជាព្រះរាជបុត្រារបស់ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស  និងព្រះមាតា នរោត្តមកាញ្ចនវិមាន នរល័ក្ខណទេវី។





តាមច្បាប់រាជវង្ស ទ្រង់ត្រូវគ្រងរាជ្យបន្តពីព្រះរាជបិតា  តែបារាំងមិនព្រម  ព្រោះទ្រង់មិនចុះ សម្រុងនឹងបារាំងសេស។ ម្យ៉ាង ករណីអ្នកឡើងសោយរាជ្យបន្តពីព្រះបាទ មុនីវង្ស  វាពាក់ព័ន្ធនឹង ស្ថានការណ៍នយោបាយ  និងយោធានៅប្រទេសបារាំង  និងនៅអឺរុបទាំងមូល (ពេលនោះគឺ សង្គ្រាមលោកលើកទី២ (ពីឆ្នាំ១៩៣៩ ដល់ ១៩៤៥) !!!  នៅឆ្នាំ ១៩៤២   ពេលដែលត្រូវជ្រើសរើស អ្នកគ្រងរាជ្យ   បារាំងត្រូវចុះចាញ់ការឈ្លានពានរបស់អាឡឺម៉ង់  ដែលដាក់រដ្ឋាភិបាលអាយ៉ងមួយ ឲ្យគ្រប់គ្រងមួយភាគ  និងមួយភាគទៀតដោយកងទ័ពអាឡឺម៉ង់ផ្ទាល់!!!   លោក Decoux អគ្គ ទេសាភិបាលឥណ្ឌូចិន  គាត់នៅទទួលស្គាល់រដ្ឋាភិបាលអាយ៉ងអាឡឺម៉ង់  គាត់ជាអ្នកសម្រេច យកព្រះសីហនុ!!! រាជបុត្ររបស់ព្រះមុនីវង្សជាអ្នកជិតស្និតនឹងពួករបបដែលដួលរលំចាញ់សង្គ្រាម  ហើយភាគច្រើននាំគ្នាភៀសព្រះកាយទៅតំបន់អាណានិគមបារាំងនៅអាហ្រ្វីកអស់ហើយ!!!


EDC APP