ចិន បញ្ជូនបរិក្ខារ ពេទ្យ ប្រឆំាង កូវីដ-១៩ ជាង២តោន មកដល់ព្រលានយន្តហោះ ភ្នំពេញ: ភ្នំពេញៈ យន្តហោះដឹកសម្ភារៈខ្នាតយក្សរបស់ចិន នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ បានធ្វើដំណើរមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងសម្ភារៈ បរិក្ខារពេទ្យ ប្រមាណ២តោន ដើម្បីផ្តល់ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង កូវីដ-១៩ ដែលបាននិងកំពុងយាយី ប្រទេសកម្ពុជា ក្រោយប្រទេសនេះ រកឃើញ អ្នកផ្ទុកជាង១០០នាក់ ក្នុងនោះក៏មានអ្នកព្យាបាល ជាសះស្បើយ ជាង២០នាក់ផងដែរ។
To share the news each other over the world for improve each knowledge.
ប្រេងសាំងធម្មតាធ្លាក់ថ្លៃ នៅសល់ត្រឹម ជាង ២០០០រៀល ក្នុងមួយលីត្រ
ប្រេងសាំងធម្មតាធ្លាក់ថ្លៃ នៅសល់ត្រឹម ជាង ២០០០រៀល ក្នុងមួយលីត្រ: ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ សម្រាប់អនុវត្តពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ប្រេងសាំងធម្មតា ធ្លាក់ថ្លៃនៅសល់ តែ២៣៥០រៀល តែប៉ុណ្ណោះ ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ២៤៥០រៀល ក្នុងមួយលីត្រ ៕
អ្នកស្លាប់ដោយវីរុសកូរ៉ូណា មានចំនួន៥១៨នាក់ក្នុងរយៈពេល ២៤ម៉ោង_អាមេរិក
ក្នុងរយៈពេល ២៤ម៉ោង អាមេរិក មានអ្នកស្លាប់ថ្មី ដោយវីរុសកូរ៉ូណា ចំនួន៥១៨នាក់: វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University ចេញផ្សាយនូវទិន្នន័យ កាលពីថ្ងៃអាទិត្យថា នៅក្នុងកំណត់ត្រា សហរដ្ឋអាមេរិក មានអ្នកស្លាប់ថ្មីដោយវីរុសកូរ៉ូណា ចំនួន៥១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ នៅក្នុងតួលេខបង្ហាញ ក្នុងកំណត់ត្រា គឺខ្ពស់ជាង កាលពីមួយថ្ងៃមុន ដែលបានកើនឡើង៤៥៣នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់គិតចាប់តាំងពីផ្ទុះឡើងមានរហូតដល់ ២.៤០៩នាក់ហើយ ។ តួលេខបានបង្ហាញថា ចំនួននៃអ្នកករណីអ្នកឆ្លងជំងឹ បានកើនឡើងដល់២១.៣៣៣ករណីក្នុងរយៈពេល១ថ្ងៃ ។ ជាមួយគ្នានេះដែរ សរុបករណីឆ្លង ១៣៦.៨៨០នាក់ សហរដ្ឋមានតួលេខខ្ពស់ជាងគេបំផុត នៅទូទំាងពិភពលោក ដោយនាំមុខអ៊ីតាលី ចិន និងអេស្ប៉ាញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Michael Bublé - Haven't Met You Yet [Official Music Video]
Michael Bublé - Haven't Met You Yet [Official Music Video]
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...




