Breaking News:នាយករដ្ឋមន្ត្រីអង់គ្លេស Johnsonមានផ្ទុកកូរ៉ូណា: បរទេស៖ អត្ថបទដែលទើបនឹង ត្រូវបានចេញផ្សាយដោយBBC នៅថ្ងៃសុក្រទី២៧មិនានេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជា ទីបំផុតនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណា។ កិច្ចប្រជុំមួយដែលត្រូវបាន ធ្វើឡើងកាលពីព្រឹកមិញរវាងក្រុមមន្ត្រីជាន់ខ្ពស់អង់គ្លេសគឺត្រូវបាន ធ្វើឡើងដោយវិដេអូខណៈដែលលោកនាយករដ្ឋមន្ត្រី កំពុងចាប់ផ្តើមរក្សាខ្លួនដាច់ដោយឡែកប៉ុន្តែតាមការអះអាង លោកនឹងមិនបោះបង់ការងាររបស់ខ្លួនហើយនឹងនៅតែ បន្តការងារទំនួលខុសត្រូវក្នុងស្ថានភាពបច្ចុប្បន្ន។ អ្វីដែលកំពុងធ្វើឲ្យគ្រប់គ្នាមានការ ព្រួយបារម្ភនោះគឺថារាល់មន្ត្រីជាន់ខ្ពស់រួមទាំងសមាជិកសភា ជាច្រើននាក់ផងក៏នឹងអាចមានឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
To share the news each other over the world for improve each knowledge.
ផ្អាក សេវារថយន្តក្រុង និងកាណូត សាធារណៈ
រដ្ឋបាលរាជធានី សម្រេចផ្អាក សេវារថយន្តក្រុង និងកាណូត សាធារណៈ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩: ភ្នំពេញ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការចម្លង ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចផ្អាក ការផ្តល់សេវា រថយន្តក្រុង សាធារណៈ (city bus) និងសេវាកាណូតសាធារណៈ (Taxi Boat) ចាប់ពីថ្ងៃនេះ រហូតដល់ស្ថានភាពកូវីដ១៩ បានធូរស្បើយឡើងវិញ។
កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ២នាក់បន្ថែមទៀត សរុបទាំងអស់ ៩៨ករណី
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ២ករណីបន្ថែម ទៀត: ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ២ករណីបន្ថែម ទៀត
ជំងឺខ្លាញ់រុំថ្លើម
ជំងឺខ្លាញ់រុំថ្លើមអាចត្រូវបានចែកចេញជា ២ ប្រភេទ គឺ ៖
1. ប្រភេទបង្កឡើងដោយជាតិអាកុល ឬគ្រឿងស្រវឹងដែលកើតឡើងចំពោះអ្នកដែល ទទួលទានគ្រឿងស្រវឹងច្រើនពេក និង
2.ប្រភេទមិនបង្កឡើងដោយជាតិអាល់កុល ឬគ្រឿងស្រវឹង ច្រើនកើតចំពោះអ្នក ដែលអង្គុយយូរៗពេកក្នុងមួយថ្ងៃៗ ឬអ្នកធាត់ជ្រុល។
បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តទៅជាជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចកែប្រែ ឬទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាឲ្យបាននូវរបបអាហារត្រឹមត្រូវមួយដូចខាងក្រោម ៖
១. រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលអាចទប់ស្កាត់ បញ្ហាខ្លាញ់រុំថ្លើម។ ការទទួលទានអាហារលាយជាមួយរមៀតក៏ជួយបង្កើនសុខភាពប្រព័ន្ធ រំលាយអាហារផងដែរ។
២. ត្រីជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនចាំបាច់ដែលជួយបង្កើនសមត្ថភាពជាលិកាថ្លើមក្នុង ការជួសជុសការខូតខាត និងស្ដារភាពល្អប្រសើរនៃសុខភាពថ្លើមឡើងវិញ។
៣. សាច់មាន់ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីន ដែលមានប្រយោជន៍ណាស់ សម្រាប់អ្នកមានបញ្ហាខ្លាញ់រុំថ្លើម មិនថាប្រភេទអ្វីក៏ដោយ។ ដើម្បីជាការប្រសើរអ្នកគួរ ជ្រើសរើសទទួលទានសាច់ទ្រូង និងជៀសវាងស្បែកមាន់ ដោយវាមានផ្ទុកជាតិខ្លាញ់ និង កូឡេស្តេរ៉ូលខ្ពស់ដែលមិនល្អចំពោះថ្លើមកំពុងមានបញ្ហា។
៤. សាច់គ្មានខ្លាញ់ ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើម គួរដាក់បញ្ចូល ក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រូតេអ៊ីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួល ទានសាច់ខ្លាញ់ និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើស ទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។
៥. ស៊ុត ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ ដែលជួយបង្កើន សមត្ថភាពជាលិកាថ្លើម ក្នុងការជួសជុសស្ដារភាពល្អប្រសើរឡើងវិញ។ ហើយស៊ុត ក៏ ជាប្រភព នៃកូឡេស្តេរ៉ូលល្អដែលជួយកម្ចាត់
កូឡេស្តេរ៉ូលមិនល្អផងដែរ។
៦. បន្លែផ្លែឈើ ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែសំខាន់ៗ ហើយនោះ បន្លែផ្លែឈើក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយ ជំរុញពង្រឹងប្រព័ន្ធភាពស៊ាំ នៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរី ដែលបង្កឱ្យ ថ្លើមទទួលរងការរលាក។ បន្លែបៃតងនិងផ្លែឈើមិនត្រឹមតែប្រសើរ ជួយដោះស្រាយបញ្ហា ខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែល្អសម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ ដូច្នេះចូរ ព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើន។
៧. គ្រាប់ធញ្ញជាតិ អាហារផ្សេងទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើម គួររួមបញ្ចូលក្នុងរបបអាហារ ប្រចាំថ្ងៃ គឺគ្រាប់ធញ្ញជាតិ។ មិនត្រឹមតែជួយការពារប្រឆាំងទៅ នឹងជំងឺខ្លាញ់រុំថ្លើម ប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាតិ សរសៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិរ៉ែ និងវីតាមីនដែលចាំបាច់សម្រាប់សុខភាពរាង កាយទាំងមូល។ ការទទួលទានគ្រាប់ធញ្ញជាតិ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺ សរសៃឈាមបេះដូង ក៏ដូចជាកម្ចាត់ចោលនូវរាល់ជាតិពុល និងជាតិខ្លាញ់មិនល្អចេញពី ថ្លើមផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញ ក្នុង មួយថ្ងៃឡើយ។
៨. សណ្ដែកសៀង ក៏ជាប្រភពដ័ល្អមួយនៃជាតិប្រូតេអ៊ីន ហើយសណ្ដែកសៀងក៏មាន ប្រសិទ្ធភាពទប់ស្កាត់ការប្រមូលផ្ដុំនៃជាតិខ្លាញ់ក្នុងថ្លើមផងដែរ។
៩. ខ្ទឹមស ក៏មានប្រសិទ្ធភាពជួយទប់ស្កាត់ជាតិខ្លាញ់ មិនឲ្យប្រមូលផ្ដុំក្នុងថ្លើមបានយ៉ាង ប្រសើរផងដែរ។
១០. ក្រូចឆ្មារ ការទទួលទានក្រូចឆា្មរ ឬទឹកក្រូចឆ្មារ គឺជាគន្លឹះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាព ខ្ពស់បំផុតមួយ ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាខ្លាញ់រុំថ្លើម។ នោះក៏ព្រោះតែផ្លែឈើនេះ មានផ្ទុកសម្បូរទៅដោយវីតាមីន C ជំរុញការផលិត glutathione របស់ថ្លើមដើម្បីសម្រួល ដល់ដំណើរការ មុខងារកាន់តែល្អប្រសើរ។
១១. ខ្លាញ់មិនឆ្អែត មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ ដូចជា ប្រភេទខ្លាញ់មិនឆ្អែត ដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល ។ អាហារ ដែលមានផ្ទុកជាតិខ្លាញ់មិនឆ្អែត មានដូចជាគ្រាប់ពូជ គ្រាប់ធញ្ញជាតិ និងសូម្បីតែប្រេង អូលីវដែលពង្រឹងសុខភាពបេះដូង រួមបញ្ចូលទាំងមុខងារខួរក្បាល។ នេះហើយជាមូល ហេតុប្រសិនបើកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម អ្នកគួររួមបញ្ចូលអាហារមានជាតិខ្លាញ់ មិនឆ្អែតក្នុងរបបអាហារប្រចាំថ្ងៃ។
សម្គាល់ ៖ ក្រៅពីរក្សាបាននូវរបបអាហារល្អហើយនោះ ដើម្បីរក្សាបាននូវសុខភាពថ្លើម ប្រសើរអ្នកក៏គួរព្យាយាមធ្វើលំហាត់ប្រាណ ឈប់ជក់បារី រក្សាទម្ងន់ត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ មិនទប់នោមយូរ និងកាត់បន្ថយ ឬផ្អាកការទទួលទានគ្រឿងស្រវឹងផងដែរ៕
កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ២នាក់បន្ថែមទៀត សរុបទាំងអស់ ៨៦ករណី
ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងកូវីដ១៩ ២ករណីទៀត សរុបកើន ៨៦ករណី ក្នុងនោះ ២ករណីជាសះស្បើយ: ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហោះលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ មីនានេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីទៀត នៅខេត្តកំពង់ចាម និងកោះកុង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៨៦ករណី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតពេលនេះបានព្យាបាល អ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ហើយ គឺជនជាតិចិនម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ។ ជាមួយគ្នានោះដែរ ពុំទាន់រកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕
រយៈពេល៣ថ្ងៃជាប់គ្នាគ្មានករណីឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់ នៅទីក្រុងវូហាន
រយៈពេល៣ថ្ងៃជាប់គ្នា នៅទីក្រុងវូហាន គ្មានករណី ឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់: វូហាន៖ គ្មានករណីឆ្លងថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺកូរ៉ូណា (COVID-១៩) ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ នៅទីក្រុងវូហាន នោះទេ ដែលជាថ្ងៃទី ៣ នៃរបាយការណ៍សូន្យ (គ្មានអ្នកឆ្លង) នៅតំបន់ ដែលជាចំណុចកណ្តាល នៃការរីករាលដាល នៅក្នុងការប្រយុទ្ធរយៈពេលមួយខែ ជាមួយវីរុសដ៏សាហាវនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ី បាននិយាយថា ករណីដែលបានបញ្ជាក់ សរុបនៃជំងឺកូវីដ១៩ នៅទីក្រុង វូហាន និងខេត្តហ៊ូប៉ី នៅតែមានចំនួន ៥០.០០៥ នាក់ និង ៦៧.៨០០ នាក់ ដដែល គិតត្រឹមថ្ងៃព្រហស្បតិ៍។ នៅខេត្ត ហ៊ូប៉ី បានឃើញអ្នកស្លាប់ថ្មី ៧ នាក់ ក្នុងនោះ ៦ នាក់នៅវ៉ូហាន៕ ប្រែសម្រួលៈ ណៃ តុលា
ចៅក្រមសាលាឧទ្ធរណ៍ តំបន់ទាំង៣_20200320
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងចៅក្រម សាលាឧទ្ធរណ៍ តំបន់ទាំង៣ចំនួន ១៨ រូប: ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងចៅក្រម សាលាឧទ្ធរណ៍តំបន់ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ចំនួន ១៨ រូប។
អ៊ីតាលី មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ច្រើនជាងនៅចិន
អ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ នៅអ៊ីតាលី មាន ៣.៤០៥ នាក់ និងអ្នកឆ្លងមាន ៤១.០៣៥នាក់ ច្រើនជាងអ្នកស្លាប់នៅចិន: BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេនៅមានចម្ងល់ទាក់ទង នឹងភាពដែលអាចជឿ ជាក់បាននៃទិន្នន័យអ្នកស្លាប់ នៅក្នុងប្រទេសចិននេះ ។ ការបិទប្រទេសទាំងមូល ដែលបានដាក់ចេញ កាលពីថ្ងៃទី ១២ ខែមីនានៅប្រទេសអ៊ីតាលី ត្រូវបានពង្រីកហួស កាលបរិច្ឆេទដើម នៅថ្ងៃទី២៥ មីនា។ ជនជាតិអ៊ីតាលីស្ទើរតែទាំងអស់ ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ។ ទោះបីមានវិធានការទាំងនេះក៏ដោយ ក៏ចំនួនករណីថ្មី និងមរណភាព នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងដដែល។ មានករណីឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នេះចំនួន ២២០.០០០ ករណី […]
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...