To share the news each other over the world for improve each knowledge.
ជំងឺ_តឹងច្រមុះ
វិធីបំបាត់អាការៈតឹងច្រមុះ ៖
– ខ្ញី ស្ងោរខ្ញីដែលកោសសំបករួច ចំនួនសមល្មមក្នុងទឹកធម្មតា សម្រាប់រយៈពេល
២០ នាទី។ បន្ទាប់មកយកក្រណាត់ស្អាតមួយទៅត្រាំក្នុងទឹកខ្ញីនោះ ទុកឲ្យត្រជាក់បន្តិច
សឹមយកក្រណាត់នេះស្អំ ឬគ្របលើមុខក្នុងទម្រង់គេងដាក់ក្បាលខ្ពស់បន្តិច រយៈពេល
១៥នាទី។ អាចទទួលទានតែខ្ញីផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស។
– ម៉ាស្សា ម៉ាស្សាថ្នមៗកន្លែងដែលទទួលរងផលប៉ះពាល់ដោយដាក់ម្រាមចង្អុលដៃលើគែម
ផ្នែកខាងក្រៅនៃរន្ធច្រមុះ បន្ទាប់មកសង្កត់ថ្នមៗលើគល់ច្រមុះ រយៈពេល ៣០វិនាទី។
– ទឹកខ្មេះផ្លែប៉ោម លាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ កូរឲ្យ
សព្វសឹម រួចក្រេបម្ដងបន្តិចៗ។
– ទទួលទានទឹកឲ្យបានច្រើន ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ ជួយពង្រាវស្លេស
ឬសំបោរ ដែលជួយឲ្យដកដង្ហើមបានស្រួល។ អាចទទួលទានទឹកតែ ឬទឹកផ្លែឈើ
ស្រស់ៗ។
អាហារដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងការរលាក
១. គ្រាប់អាល់ម៉ុន
ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ monounsaturated ព្រមទាំង polyunsaturated ដែល
ស្រដៀងទៅនឹងប្រេងអូលីវ ម៉ង់កាណែស និងវីតាមីន E មានឥទ្ធិពលប្រយុទ្ធប្រឆាំងការ
រលាក។ គ្រាប់អាល់ម៉ុន ក៏មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន និងម៉ាញ៉េស្យូមផង
ដែរ។ ការទទួលទានគ្រាប់អាល់ម៉ុនត្រឹមមួយក្ដាប់ដៃក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យ
នៃជំងឺសរសៃឈាមបេះដូង និងជួយឲ្យស្រកទម្ងន់បានយ៉ាងប្រសើរ។
២. ផ្លែប៉ោមក្រហម
ប៉ោមក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុ quer-
cetin ដែលមានប្រសិទ្ធភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកគួរឲ្យកត់សម្គាល់។
៣. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ monounsaturated និងជាប្រភពដ៏ល្អបំផុតនៃជាតិ
សរសៃវីតាមីន A វីតាមីន C វីតាមីន E វីតាមីន B ម៉ាញ៉េស្យូម ព្រមទាំងប៉ូតាស្យូម
ដែលប្រសើរសម្រាប់រក្សាសុខភាពរាងកាយទាំងមូល ហើយប្រឆាំងការរលាក។ ផ្លែបឺរ
ក៏មានផ្ទុកសម្បូរទៅដោយសារធាតុ polyphenols ដែលជួយប្រឆាំងការរលាកបាន
យ៉ាងប្រសើរ។
៤. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានឥទ្ធិពលជួយកាត់បន្ថយការ
រលាកក្នុងរាងកាយ ព្រមទាំងបង្កើនសុខភាពខួរក្បាល និងបេះដូងផងដែរ។ ត្រីសម្បូរ
ខ្លាញ់ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B ដែលចាំបាច់ក្នុងការជួយរាងកាយបំលែង
អាហារទៅជាថាមពល និងជួសជុល DNA ។ ដូច្នេះ ជាការប្រសើរ ចូរព្យាយាមទទួល
ទានត្រីសម្បូរខ្លាញ់ឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
៥. រមៀត
រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់បញ្ហារលាកសន្លាក់។ លើសពីនេះទៅទៀត រមៀតក៏មានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធ
ប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមគួរ
ឲ្យកត់សម្គាល់ផងដែរ។
៦. ខ្ញី
ជាប្រភពនៃការប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពល ប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពី
ការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។
៧. ផ្លែក្រូច
ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី និង
ទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។ ប្រសិនបើ រាងកាយខ្វះជាតិវីតាមីន
C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង ឆ្អឹងខ្ចី
និងធ្មេញ។ លើសពីនេះទៅទៀត ក្រូចក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម កាល់
ស្យូម ជាតិសរសៃ និងសារធាតុ folate ដែលជួយរក្សាសុខភាពបេះដូង ជាលិកាភ្ជាប់
ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងសុខភាពសរសៃឈាមផងដែរ។
៨. ម្ទេសផ្លោក
ការរលាកផ្សេងៗក្នុងរាងកាយ គឺសុទ្ធតែផ្សារភ្ជាប់នឹងបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយ
បារម្ភ ដូចជា ជំងឺធាត់ជ្រុល ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង
ជំងឺរលាកសន្លាក់ ជំងឺពុកឆ្អឹង និងជំងឺមហារីក។ ម្ទេសប្លោកមានផ្ទុកនូវសារធាតុប្រឆាំង
អុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin ដែលជួយគ្រប់គ្រង ឬទប់ស្កាត់ការ
រលាកក្នុងរាងកាយ ។
VEHICLE_ភ្លើងដាស់តឿននៅលើតាប្លូររថយន្ត
មើល និងSave ទុករូប២នេះ ដឹងខ្ទេចរឿងចេញ ភ្លើងដាស់តឿន នៅលើតាប្លូររថយន្ត: តោះមើល និង Save រូប២សន្លឹកនេះទុកលោកអ្នកនឹងដឹង ហើយធូរចិត្ត និងអាចកាត់បន្ថយ
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...