CAMBODIA_តំបន់ការពារធម្មជាតិ



ជំងឺ_តឹងច្រមុះ



វិធីបំបាត់អាការៈតឹងច្រមុះ ៖  
  – ខ្ញី       ស្ងោរខ្ញីដែលកោសសំបករួច     ចំនួនសមល្មមក្នុងទឹកធម្មតា   សម្រាប់រយៈពេល
    ២០ នាទី។  បន្ទាប់មកយកក្រណាត់ស្អាតមួយទៅត្រាំក្នុងទឹកខ្ញីនោះ  ទុកឲ្យត្រជាក់បន្តិច
    សឹមយកក្រណាត់នេះស្អំ   ឬគ្របលើមុខក្នុងទម្រង់គេងដាក់ក្បាលខ្ពស់បន្តិច   រយៈពេល
    ១៥នាទី។  អាចទទួលទានតែខ្ញីផងដែរ   ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស។
 – ម៉ាស្សា  ម៉ាស្សាថ្នមៗកន្លែងដែលទទួលរងផលប៉ះពាល់ដោយដាក់ម្រាមចង្អុលដៃលើគែម
    ផ្នែកខាងក្រៅនៃរន្ធច្រមុះ     បន្ទាប់មកសង្កត់ថ្នមៗលើគល់ច្រមុះ រយៈពេល ៣០វិនាទី។   
 – ទឹកខ្មេះផ្លែប៉ោម       លាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ   កូរឲ្យ
    សព្វសឹម    រួចក្រេបម្ដងបន្តិចៗ។
 – ទទួលទានទឹកឲ្យបានច្រើន      ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់  ជួយពង្រាវស្លេស
    ឬសំបោរ   ដែលជួយឲ្យដកដង្ហើមបានស្រួល។   អាចទទួលទានទឹកតែ      ឬទឹកផ្លែឈើ
    ស្រស់ៗ។
 

អាហារដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងការរលាក


១. គ្រាប់អាល់ម៉ុន
    ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ monounsaturated ព្រមទាំង polyunsaturated ដែល
    ស្រដៀងទៅនឹងប្រេងអូលីវ  ម៉ង់កាណែស  និងវីតាមីន E មានឥទ្ធិពលប្រយុទ្ធប្រឆាំងការ
    រលាក។  គ្រាប់អាល់ម៉ុន    ក៏មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន   និងម៉ាញ៉េស្យូមផង
    ដែរ។ ការទទួលទានគ្រាប់អាល់ម៉ុនត្រឹមមួយក្ដាប់ដៃក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យ
    នៃជំងឺសរសៃឈាមបេះដូង   និងជួយឲ្យស្រកទម្ងន់បានយ៉ាងប្រសើរ។
២. ផ្លែប៉ោមក្រហម
     ប៉ោមក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins       និងសារធាតុ quer-
     cetin ដែលមានប្រសិទ្ធភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកគួរឲ្យកត់សម្គាល់។
៣. ផ្លែបឺរ
     មានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ monounsaturated    និងជាប្រភពដ៏ល្អបំផុតនៃជាតិ
     សរសៃវីតាមីន A  វីតាមីន C   វីតាមីន E   វីតាមីន B   ម៉ាញ៉េស្យូម   ព្រមទាំងប៉ូតាស្យូម
     ដែលប្រសើរសម្រាប់រក្សាសុខភាពរាងកាយទាំងមូល    ហើយប្រឆាំងការរលាក។  ផ្លែបឺរ
     ក៏មានផ្ទុកសម្បូរទៅដោយសារធាតុ  polyphenols      ដែលជួយប្រឆាំងការរលាកបាន
     យ៉ាងប្រសើរ។
៤. ត្រីសម្បូរខ្លាញ់
    ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣        ដែលមានឥទ្ធិពលជួយកាត់បន្ថយការ
     រលាកក្នុងរាងកាយ    ព្រមទាំងបង្កើនសុខភាពខួរក្បាល   និងបេះដូងផងដែរ។ ត្រីសម្បូរ
     ខ្លាញ់     ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B  ដែលចាំបាច់ក្នុងការជួយរាងកាយបំលែង
     អាហារទៅជាថាមពល    និងជួសជុល DNA ។ ដូច្នេះ  ជាការប្រសើរ ចូរព្យាយាមទទួល
     ទានត្រីសម្បូរខ្លាញ់ឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
៥. រមៀត
     រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់បញ្ហារលាកសន្លាក់។     លើសពីនេះទៅទៀត    រមៀតក៏មានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធ
     ប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ     ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់    និងការហើមគួរ
    ឲ្យកត់សម្គាល់ផងដែរ។
៦. ខ្ញី
    ជាប្រភពនៃការប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពល     ប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពី
    ការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។
៧. ផ្លែក្រូច
    ជាប្រភពដ៏ប្រសើរនៃវីតាមីន C  ដែលមានប្រសិទ្ធភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី       និង
    ទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។  ប្រសិនបើ រាងកាយខ្វះជាតិវីតាមីន
    C   នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង  ឆ្អឹងខ្ចី 
    និងធ្មេញ។  លើសពីនេះទៅទៀត        ក្រូចក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម    កាល់
    ស្យូម   ជាតិសរសៃ   និងសារធាតុ folate ដែលជួយរក្សាសុខភាពបេះដូង  ជាលិកាភ្ជាប់ 
    ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងសុខភាពសរសៃឈាមផងដែរ។
៨. ម្ទេសផ្លោក
     ការរលាកផ្សេងៗក្នុងរាងកាយ     គឺសុទ្ធតែផ្សារភ្ជាប់នឹងបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយ
     បារម្ភ   ដូចជា ជំងឺធាត់ជ្រុល  ជំងឺទឹកនោមផ្អែម   សម្ពាធឈាមឡើងខ្ពស់   ជំងឺបេះដូង 
     ជំងឺរលាកសន្លាក់  ជំងឺពុកឆ្អឹង  និងជំងឺមហារីក។ ម្ទេសប្លោកមានផ្ទុកនូវសារធាតុប្រឆាំង
     អុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា capsaicin  ដែលជួយគ្រប់គ្រង   ឬទប់ស្កាត់ការ
     រលាកក្នុងរាងកាយ ។

3/DJ Snake-Sean Paul-Anitta-Tainy_Fuego

3/DJ Snake-Bipolar Sunshine_Middle

3/Dj Snake-Justin Bieber_Let Me Love You

3/DJ Snake_Magenta Riddim

3/DJ Snake-Lauv_A Different Way

3/DJ Snake-J.Balvin-Tyga_Loco Contigo

3/DJ Snake-Selena Gomez-Cardi B-Ozuna_Taki Taki

VEHICLE_ភ្លើងដាស់តឿននៅលើតាប្លូររថយន្ត


មើល និងSave ទុករូប២នេះ ដឹងខ្ទេចរឿងចេញ ភ្លើងដាស់តឿន នៅលើតាប្លូររថយន្ត: តោះមើល និង Save រូប២សន្លឹកនេះទុកលោកអ្នកនឹងដឹង ហើយធូរចិត្ត និងអាចកាត់បន្ថយ