To share the news each other over the world for improve each knowledge.
EYE ភ្នែក
ការថែរក្សាសុខភាពភ្នែក
១. ប្រការគួរចៀសវាង
- ការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរសព្ទក្នុងរយៈពេលយូរ
- ការសម្លឹងមើលនៅទីកន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់
២. ប្រការគួរយកចិត្តទុកដាក់ជ្រើសរើសអាហារដែលមានគុណតម្លៃច្រើនសម្រាប់ជំនួយភ្នែក
- ការ៉ុត សម្បូរទៅដោយជាតិបេតាខេរ៉ូអ៊ីន ដែលត្រូវបម្លែងជាវីតាមីន E ដើម្បីជំនួយ
ដល់សុខភាពភ្នែក។ បើសិនជាអាចទទួលទានឆៅ នោះនឹងអាចទទួលបានប្រយោជន៍
ពីការ៉ុតពេញតែម្ដង ព្រោះថាបើចម្អិនឲ្យឆ្អិនពេកនោះនឹងធ្វើឲ្យសារធាតុចិញ្ចឹមរបស់វា
ដល់សុខភាពភ្នែក។ បើសិនជាអាចទទួលទានឆៅ នោះនឹងអាចទទួលបានប្រយោជន៍
ពីការ៉ុតពេញតែម្ដង ព្រោះថាបើចម្អិនឲ្យឆ្អិនពេកនោះនឹងធ្វើឲ្យសារធាតុចិញ្ចឹមរបស់វា
កាន់តែថយចុះ។
- ផ្កាខាត់ណាខៀវ (Broccoli) មានទាំងវីតាមីន B និងជាតិលូទីន (lutein) រួមជាមួយ
សារធាតុ ហ្សេហ្សាធីន ( zeaxanthin ) ដែលជំនួយដល់សុខភាពភ្នែក រួមជាមួយខួរ
ក្បាលផងដែរ ។ ដើម្បីទទួលបានផលប្រយោជន៍ពេញលេញ
អ្នកមិនគួរចម្អិនវាឲ្យឆ្អិន ពេកនោះទេ
គឺគ្រាន់តែឆ្អិនតិចៗគឺគ្រប់គ្រាន់ហើយ។
- សាច់ត្រី ជាតិខ្លាញ់ក្នុងសាច់ត្រីជាច្រើនប្រភេទ
គឺសម្បូរទៅដោយសារធាតុមេហ្កា 3
ដែលអាចជួយទប់ស្កាត់ការបំផ្លាញសុខភាពភ្នែក បង្កដោយការកើនឡើងកម្ដៅក្នុងរាង
កាយ និងបញ្ហាភ្នែកស្ងួត ដែលភាគច្រើនបណ្ដាលមកពីការប្រើ Contact
Lenses។ វិធី
ចម្អិនដែលអាចឲ្យអ្នកទទួលបានផលប្រយោជន៍ច្រើនបំផុតពីសាច់ត្រី គឺការអាំង និង
ដុត។
ដុត។
- គ្រាប់ធញ្ញជាតិ មានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី...ក៏មានសារធាតុអូមេហ្កា 3
ដែលជំនួយដល់សមត្ថភាពមើលឃើញរបស់ភ្នែកយើងដែរ។
ក៏ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវ
ញ៉ាំគ្រាប់ធញ្ញជាតិដែលស្រស់ ចៀសវាងឆ្លងកាត់ការកែច្នៃ
ឬផ្សំគ្រឿងបន្ថែមដែលធ្វើ ឲ្យបាត់បង់សារធាតុចិញ្ចឹម។
- ផ្លែប័រ (Avocado) គឺជាផ្លែឈើមួយប្រភេទដែលសម្បូរដោយជាតិលូទីន និងបេតាខេ
រ៉ូទីន ព្រមទាំងវីតាមីនជាច្រើនប្រភេទដូចជា B C និង E ។
សារធាតុលូទីនល្អបំផុត
សម្រាប់សុខភាពភ្នែក
និងជួយឲ្យភ្នែករបស់យើងមើលឃើញច្បាស់បានយូរអង្វែង។
- ប៊ើរី សម្បូរទៅដោយជាតិវីតាមីន និងជាតិរ៉ែជាច្រើនទៀត
ដែលនឹងជួយឲ្យសុខភាព
ភ្នែកមានភាពប្រសើរ ។ ក្រៅពីនេះ វាក៏ជួយបម្រុងដល់សរសៃឈាមទូទាំងរាងកាយ
ផងដែរ។
- ផ្លែឈើក្រៀម យកទំពាំងបាយជូរក្រៀម ឬផ្លែល្វាត្រាំទឹកមួយយប់
ហើយយកវា
មកញ៉ាំនៅពេលពោះទទេ នៅព្រឹកបន្ទាប់ ។ បរិមាណហ្វាយប៊ើ
និងវីតាមីនខ្ពស់ក្នុង
ផ្លែឈើក្រៀមទាំងនេះ
នឹងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានលឿន
និងជម្រុះ
ជាតិពុលចេញពីរាងកាយ
ហើយក៏ជួយដោះស្រាយបញ្ហាភ្នែករបស់យើងបានដែរ។
ជំងឺ ឫសដូងបាត
១) អ្វីទៅជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាត គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាន
នៅជុំវិញក្រសាលគូទ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។
២) តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ?
ជំងឺឫសដូងបាតមាន ២ប្រភេទគឺ ៖
– ឫសដូងបាតក្នុង ជាជំងឺដែលកើតឡើងលើសរសៃឈាមខាងក្នុងរន្ធគូទ
– ឫសដូងបាតក្រៅ ជាជំងឺដែលកើតឡើងលើសរសៃឈាមនៅខាងក្រៅរន្ធគូទ។
៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
មានកត្តាជាច្រើនដែលបណ្តាលឲ្យជំងឺនេះកើតឡើង ដូចជា ៖
– បញ្ហានៃការបន្ទោរបង់លាមក ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
– ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
– បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង
៤) តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ? អាការជំងឺឬសដូងបាតមាន ៖
– បន្ទោរបង់លាមកមានឈាម ឬមានឈាមក្នុងលាមកពេលបន្ទោរបង់ ជំងឺឫសដូងបាត គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាន
នៅជុំវិញក្រសាលគូទ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។
២) តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ?
ជំងឺឫសដូងបាតមាន ២ប្រភេទគឺ ៖
– ឫសដូងបាតក្នុង ជាជំងឺដែលកើតឡើងលើសរសៃឈាមខាងក្នុងរន្ធគូទ
– ឫសដូងបាតក្រៅ ជាជំងឺដែលកើតឡើងលើសរសៃឈាមនៅខាងក្រៅរន្ធគូទ។
៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
មានកត្តាជាច្រើនដែលបណ្តាលឲ្យជំងឺនេះកើតឡើង ដូចជា ៖
– បញ្ហានៃការបន្ទោរបង់លាមក ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
– ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
– បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង
៤) តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ? អាការជំងឺឬសដូងបាតមាន ៖
– ឈឺ ឬមិនស្រួលនៅរន្ធគូទ ការឈឺចាប់នៅក្រសាលគូទ
– ឈឺក្នុងពេលបន្ទោរបង់
– លាមកមានដុំតូចៗ
– ពិបាកបន្ទោរបង់
– មានការហើម ឬជាដុំនៅជិតរន្ធគូទ លានឫសដូងចេញមកក្រៅ
– ក្រហាយគូទពេលអង្គុយយូរ។
ក. ចំពោះឫសដូងបាតខាងក្នុងមានរោគសញ្ញាជា ៤ដំណាក់កាល ៖
– ដំណាក់កាលទី១ អ្នកជំងឺបន្ទោរបង់លាមកមានឈាមក្រហមស្រស់
– ដំណាក់កាលទី២ ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ
– ដំណាក់កាលទី១ អ្នកជំងឺបន្ទោរបង់លាមកមានឈាមក្រហមស្រស់
– ដំណាក់កាលទី២ ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ
តែចូលវិញដោយខ្លួនឯង
– ដំណាក់កាលទី៣ ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ
– ដំណាក់កាលទី៣ ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ
តែចូលវិញដោយយកដៃរុញបញ្ចូល
– ដំណាក់កាលទី៤ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូល
– ដំណាក់កាលទី៤ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូល
វិញទេ ទោះបីរុញក៏ដោយ។
ខ. ចំពោះឫសដូងបាតក្រៅ ៖អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយ ឬច្រើននៅក្រសាលគូទ ដែលដុំនោះមានការឈឺចាប់
ខ្លាំង ហើយអាចមានឈាមនៅពេលដែលដុំនោះបែក។
ចំពោះរោគសញ្ញានេះ យើងត្រូវ
ប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូទ។
៥) តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឫសដូងបាត?ក. ចំពោះបញ្ហាឫសដូងបាតខាងក្រៅ ៖
អ្នកជំងឺអាចព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់ រួមទាំង
ថ្នាំបន្ទន់លាមក
ក្នុងពេលជាមួយគ្នានោះ អ្នកជំងឺអាចប្រើក្រែម (Crème) សម្រាប់លាបលើ
ដុំនោះ ។ ពេលខ្លះ គ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ
បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរ
ស្បើយពីការឈឺចាប់ភ្លាមៗ។
ខ. ចំពោះបញ្ហាឫសដូងបាតក្នុង ៖
ការព្យាបាលចម្បង គឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមក មានដូចជា ការទល់
លាមក ឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាត ដូចជា ៖
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាត ដូចជា ៖
– ការដុតកំដៅ ( Infrarouge photocoagulation )
– ការចាក់ ( Sclérothérapie )
– ការចង ( Ligature )។
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅតាមដំណាក់កាលរបស់រោគសញ្ញា ៖
● ដំណាក់កាលទី ១ អាចព្យាបាលដោយការដុតកំដៅ ឬការចាក់
● ដំណាក់កាលទី ២ និងទី៣ អាចព្យាបាលដោយការចង
● ចំពោះការវះកាត់ គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី ៤ ឬឫសដូង

បាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។
៦) តើមានវិធីព្យាបាលជំងឺឫសដូងបាតផ្សេងទៀតទេ? វិធីព្យាបាលតាមបែបធម្មជាតិ ៖
ក. ចំពោះវិធីទី១
១. មើមឆៃថាវ
២.ទឹកឃុំសុទ្ធ
យកមើមឆៃថាវ ១ ឬពីរមើម មកលាងទឹកឲ្យស្អាត រួចកាត់ក្បាលចោល បុក ឬ
ក្រឡុកឲ្យម៉ដ្ឋ ច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រា
បាយ កូរឲ្យសព្វចូលគ្នា ហូបមុនពេលចូលគេង លាយម្ដងហូបម្ដង។
ក្រឡុកឲ្យម៉ដ្ឋ ច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រា
បាយ កូរឲ្យសព្វចូលគ្នា ហូបមុនពេលចូលគេង លាយម្ដងហូបម្ដង។
សូមកុំហូបទឹកតាមក្រោយ តែបើពិបាកទ្រាំអាចផឹកមួយក្ងឹក។
សម្រាប់អ្នកទើបកើត ហូប១ថ្ងៃ ១ដង។
សម្រាប់អ្នកកើតយូរហើយ ហូប ១ថ្ថៃ ៣ដង ព្រឹក ថ្ងៃ ល្ងាច ហូបមុនចូលគេង។
ខ. ចំពោះវិធីទី២
វល្លិត្រដិត យកមកលាងទឹកឲ្យស្អាត រួចយកទៅដាំទឹក ៣ យកទឹក ១ ផឹកមួយអាទិត្យ។
គ. ចំពោះវិធីទី៣
១. ស្លឹកវល្លិយាវ 50%
២. ផ្លែម្នាស់ 5%
៣. ទឹកក្រូចឆ្មារ 5%
៤. ទឹក 40%
បុក ឬក្រឡុកស្លឹកវល្លិយាវ រួចច្រោះយកកាកចោល បុក ឬក្រឡុកផ្លែម្នាស់
រួចច្រោះយកកាកចោល រួចយកមកលាយជាមួយទឹកស្លឹកវល្លិយាវដែលបានត្រង
ទុក បន្ទាប់មកច្របាច់ទឹកក្រូចឆ្មារជូល កូរឲ្យសព្វចូលគ្នា ចុងក្រោយលាយជាមួយ
ទឹកទុកទទួលទាន ( នៅសល់ក្លាស់សេទុកបាន 15ថ្លៃ )។ ទទួលទាន ១ថ្ងៃ ២ដង
ម្ដង ៣០ CC លាយទឹកមួយកែវ ញុាំមុនពេលគេង ឬពេលថ្ងៃកាន់តែល្អ។
៧) តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឫសដូងបាត?
កត្តាមួយចំនួនដែលអាចការពារជំងឺឫសដូងបាត មានដូចជា៖
– អ្នកជំងឺត្រូវពិសារបន្លែ និងពិសារទឹកឲ្យបានច្រើន
– លំហាត់បា្រណជាប្រចាំ
– មិនត្រូវបន្ទោរបង់លាមកដោយប្រើរយៈពេលយូរ
– មិនត្រូវប្រឹងខ្លាំងពេលបន្ទោរបង់។

៨) អាហារជួយសម្រួលដល់អ្នកមានជំងឺឫសដូងបាត មានដូចជា៖
– សណ្ដែក ប្រសិនជាអ្នកចង់កម្ចាត់ដុំពកដែលកើតឡើងដោយឫសដូងបាត រឿងដែលចាំបាច់ មួយគឺលោកអ្នកត្រូវទទួលបានជាតិសរសៃឱ្យបានគ្រប់គ្រាន់។ អ្នកអាចទទួលបានជាតិសរសៃពីរ ប្រភេទពីអាហាររលាយ និងមិនរលាយ។ អស់បារម្ភ គ្រាប់ធញ្ញជាតិពពួកសណ្ដែកដូចជាសណ្តែកដី សណ្ដែកសៀង សណ្ដែកខៀវ សណ្ដែកបាយជាដើម ។ល។ មានផ្ទុកទៅដោយជាតិសរសៃទាំងពីរ ប្រភេទ ជាពិសេសសម្បូរទៅដោយប្រភេទរលាយ។
– ផ្កាខាត់ណាខៀវ និងប្រភេទស្ពៃគ្រប់ប្រភេទ ផ្កាខាត់ណាខៀវ និងប្រភេទស្ពៃគ្រប់ប្រភេទ ត្រូវបានគេស្គាល់ជាទូទៅសម្រាប់លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក។ ពួកវាក៏ផ្តល់នូវ បរិមាណដ៏គួរឱ្យចាប់អារម្មណ៍នៃជាតិសរសៃដែលមិនអាចរលាយបាន និងពង្រឹងប្រព័ន្ធភាពស៊ាំ ផងដែរ។
– បន្លែមើម បន្លែមើម និងប្រភេទអាហារដូចជាដំឡូងជ្វា ការ៉ុត និងដំឡូងបារាំង គឺសុទ្ធតែ ជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម និងសម្បូរទៅដោយជាតិសរសៃ។ ហើយបើនិយាយ អំពីមើម ចូរចាំថា ជាតិសរសៃបស់ពួកវាភាគច្រើនមាននៅក្នុងសម្បក ដូច្នេះត្រូវប្រាកដថាអ្នក ទទួលវាទាំងសំបកដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។ ជាតិសរសៃលាយ ជួយចិញ្ចឹម បាក់តេរីក្នុងពោះវៀនរបស់អ្នក។ ដោយសារវាជួយកាត់បន្ថយការទល់លាមក វាអាចបន្ថយរោគ សញ្ញានៃដុំពកដោយសារឫសដូងបាត់បាន។
– ត្រសក់ និង ឪឡឹក ត្រសក់ និងផ្លែឪឡឹក ពួកវាជាមធ្យោបាយដ៏ល្អក្នុងការនាំយកជាតិ សរសៃ និងទឹកទៅក្នុងបំពង់រំលាយអាហាររបស់អ្នក។ វាមានជាតិទឹក និងជាតិសរសៃខ្ពស់ ជួយសម្រួលដល់អ្នកមានបញ្ហាឫសដូងឱ្យមានស្ថានភាពប្រសើរឡើង។
– ចេក ដោយមានទាំងសារជាតិ pectin និងម្សៅធន់ទ្រាំ ចេកគឺជាអាហារដ៏ល្អមួយដើម្បីបញ្ចូលទៅ ក្នុងរបបអាហាររបស់អ្នកដើម្បីជួយសម្រួលដល់បញ្ហាដុំពកនៃឫសដូងបាន។ ចេកទំហំមធ្យមមួយ ផ្លែចន្លោះពី ១៨-២០ សង់ទីម៉ែត្រ ផ្តល់ជាតិសរសៃ ៣ ក្រាម ដែលជាការរួមផ្សំដ៏ល្អមួយដើម្បីជួយ ដល់ជំងឺឫសដូងបាតរបស់អ្នក។
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...