To share the news each other over the world for improve each knowledge.
PLANT_PINEAPPLE / ម្នាស់
របៀបយកភ្នែកម្នាស់
របៀបចិតម្នាស់ឲ្យបានលឿន
វិធីបណ្តុះម្នាស់ពីគ្រាប់
1) ឆ្កឹះយកគ្រាប់ម្នាស់ចេញពីភ្នែកម្នាស់
2) ហាលក្នុងម្លប់ ៣ថ្ងៃ ដោយស្រោបស្បៃស្ងួត
3) បន្ទាប់មកហាលក្រោមពន្លឺថ្ងៃ 1ថ្ងៃ ដោយស្រោបស្បៃស្ងួត
4) យកក្រដាសអនាម័យក្រាស់ផ្សើមទឹក រួចដាក់ចូលក្នុងប្រអប់ផ្លាស្ទីកដែលអាចបិទគំរបជិតដោយ គ្មានខ្យល់ចូល។
5) ដាក់តំរៀបគ្រាប់ដាក់លើក្រណាត់ដែលសើមនោះ រួចបិតគំរបអោយជិតខ្យល់។
6) ដាក់ប្រអប់ផ្លាស្ទីកនោះ នៅមាត់បង្អួចដែលមានពន្លឺចាំងចូល។
ចំណាំ៖ រៀងរាល់ 2 សប្តាហ៍ម្តង បើកគំរបបន្ថែមទឹក អោយក្រដាសសើម។ 1ខែកន្លះ ទៅ 2ខែ
ក្រោយមក កូនម្នាស់នឹងដុះចេញជារូបរាង។
សូមបញ្ជាក់ថា ប្រសិនបើមានទឹក អ៊ីដ្រូសែពីរីដុកស៊ីត ដាក់ផ្សើមក្រដាស នោះប្រសិទ្ធិភាពមាន កំរិតខ្ពស់។
សូមបញ្ជាក់ថា បណ្តុះគ្រាប់ ប៉ោម ស៊េរី ទន្លាប់ ស្រការនាគ ទំពាំងបាយជូរ
គីវី ឬគ្រាប់អ្វីផ្សេង ទៀត ក៏ដោយសុទ្ធតែអាចបណ្តុះតាមវិធីនេះទាំងអស់។
នៅពេលដែលយកគ្រាប់ចេញមក ត្រូវហាលក្នុងម្លប់ ៣ថ្ងៃ
ដោយស្រោបជាមួយស្បៃស្ងួត បន្ទាប់ មកហាលថ្ងៃមួយថ្ងៃ ដោយស្រោបជាមួយស្បៃស្ងួត
រួចសឹមយកទៅបណ្តុះផ្អាប់ជាមួយស្បៃសើមទឹក ឬកប់នៅក្នុងខ្សាច់សើមទឹក ពី៣ថ្ងៃ
ទៅមួយសប្តាហ៍។ ឃើញថាដុះឬស ទើបយកទៅដាក់ដាំក្នុងថង់បណ្តុះ ដែលមានដីលាយជីកំប៉ុស្ត៍។
ការដាំដោយក្បាលម្នាស់ ឬត្រួយរបស់វា នៅតំបន់ដែលមានអាកាសធាតុក្តៅ
ត្រូវចំណាយពេល 24ខែ ទើបចេញផ្លែ ហើយ 4-5ខែក្រោយមក ម្នាស់ចាស់
1ខែក្រោយពីចាស់ម្នាស់ទុំ។
នៅតំបន់ដែលមានអាកាសធាតុត្រជាក់ចំណាយពេល 18ខែ ទើបចេញផ្លែ ហើយ 4-5ខែក្រោយមក ម្នាស់ចាស់ 1ខែក្រោយពីចាស់ ម្នាស់ទុំ។
ក្នុងករណីដាំគ្រាប់ ពេលវេលាសរុប យឺតជាងដាំត្រួយ ពី 6-8ខែ។
នៅតំបន់ដែលមានអាកាសធាតុត្រជាក់ចំណាយពេល 18ខែ ទើបចេញផ្លែ ហើយ 4-5ខែក្រោយមក ម្នាស់ចាស់ 1ខែក្រោយពីចាស់ ម្នាស់ទុំ។
ក្នុងករណីដាំគ្រាប់ ពេលវេលាសរុប យឺតជាងដាំត្រួយ ពី 6-8ខែ។
ប្រភព៖ កសិកម្ម កសិឧស្សាហកម្ម និង សិប្បកម្ម (លោក ខាន់ ចន្ធី)

Subscribe to:
Comments (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...