ORDINARY_CHHIM SEREIPHUON / ឈឹម សេរីភួន

 

លោក ឈឹម សេរីភួន បានទទួលការតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលមុននេះ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ   ហើយក៏ជាអ្នកកាសែតជើងចាស់ ដែលប្រឡូកនៅក្នុងវិស័យសារព័ត៌មានជាង ៣០ឆ្នាំ។                                                                        លោក ឈឹម សេរីភួន កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៥៤ នៅភូមិស្រម៉ជ្រុំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បច្ចុប្បន្ន រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លោកមានភរិយាឈ្មោះ ឃឹម សំអុល និងមានកូនចំនួន៦នាក់ ប្រុស៥ ស្រីម្នាក់។ លោក ឈឹម សេរីភួន កម្រិតវប្បធម៌ ថ្នាក់ទីបញ្ចប់ឆ្នាំសិក្សា១៩៧៤-១៩៧៥។                        លោក ឈឹម សេរីភួន មានឪពុកឈ្មោះ ឈឹម ប៉ាវ មានស្រុកកំណើតនៅភូមិព្រៃខ្នុរ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ដែលមានមុខរបរមុនឆ្នាំ១៩៧៥ ជាកម្មករផ្នែកថែសួនច្បារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្លាប់ក្នុងរបប ប៉ុល ពត, ម្តាយឈ្មោះ ទេព ឌុន មានស្រុកកំណើតភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មុខរបរជាមេផ្ទះ ស្លាប់ក្នុងរបបប៉ុល ពត និងមានបង៣នាក់ (ស្រីម្នាក់ ប្រុស២នាក់) និងប្អូន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) ស្លាប់ក្នុងរបបប៉ុល ពត ទាំងអស់។                                                                                                      *ឆ្នាំ១៩៦២-១៩៦៣ ចូលរៀនថ្នាក់ទី១២ សាលាបឋមសិក្សាឯកជនសង្គមមានជ័យ នៅម្ដុំ         ខាងក្រោយសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សព្វថ្ងៃ                                                   *ឆ្នាំ១៩៦៣-១៩៦៩ រៀននៅសាលាបឋមសិក្សាចង្ក្រានតាព្រហ្មមានជ័យ (វត្តស្ទឹងមានជ័យ)       *ឆ្នាំ១៩៦៩-១៩៧៤ រៀននៅវិទ្យាល័យឥន្ទ្រទេវី (វិទ្យាល័យទួលគោក)                                   *ឆ្នាំ១៩៧៤-១៩៧៥ រៀនថ្នាក់ទីបញ្ចប់ផ្នែកទស្សនវិជ្ជា នៅវិទ្យាល័យកែវ សង់គីម(វិទ្យាល័យ        ១៨ មីនា ១៩៧០ ឬវិទ្យាល័យព្រះយុគន្ធរ)                                                                   *ក្រោយថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវជម្លៀសជាមួយក្រុមគ្រួសារទៅរស់នៅក្នុងសង្កាត់           ព្រៃរំដេង ស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា                                                              *ដើមឆ្នាំ១៩៧៦ ត្រូវជម្លៀសបន្តតែម្នាក់ឯង ទៅរស់នៅក្នុងសង្កាត់តាម៉ុក ស្រុកចម្ការលើ              តំបន់៤២ ភូមិភាគឧត្តរ ហើយត្រូវពួកខ្មែរក្រហមបញ្ចូលជាកងចល័តតំបន់៤២រហូតដល់            ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩                                                                                      *ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបដឹងថា ឪពុកម្តាយ និងបងប្អូនបង្កើតទាំង៦នាក់            ព្រមទាំងក្មួយៗប្រមាណ១០នាក់ទៀត ត្រូវពួកខ្មែរក្រហម ប៉ុល ពត សម្លាប់ចោលទាំង              អស់ កាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។                                                           -ពីឆ្នាំ១៩៧៩-១៩៨៤ ជានាយកអប់រំឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង                         -ពីឆ្នាំ១៩៨៤-១៩៨៥ ជាអនុប្រធានការិយាល័យអប់រំស្រុកមេសាង ខេត្តព្រៃវែង                     -ពីឆ្នាំ១៩៨៥-១៩៨៦                                                                                             -ពីឆ្នាំ១៩៨៦-១៩៨៧ ជាលេខាបក្សឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង                       -ពីឆ្នាំ១៩៨៧-១៩៩៣ ជាប្រធានមន្ទីរគណៈកម្មាធិការបក្សស្រុកមេសាង និងជាសមាជិក            គណៈកម្មាធិការបក្សស្រុកមេសាង ខេត្តព្រៃវែង                                                             -ឆ្នាំ១៩៩៣ ជាជំនួយការមន្ត្រីរៀបចំការបោះឆ្នោតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហ        ប្រជាជាតិ(UNTAC) ប្រចាំស្រុក                                                                              -ឆ្នាំ១៩៩៤ ជាមន្ត្រីនគរបាលនៅនាយកដ្ឋានជនបរទេស អគ្គស្នងការដ្ឋាននគរបាលជាតិ           ក្រសួងមហាផ្ទៃ                                                                                                   -ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២២៖ ជាអ្នកនិពន្ធអត្ថបទវិភាគនយោបាយឱ្យកាសែតចក្រវាឡ             កាសែតអរិយធម៌ កាសែតសំឡេងនិស្សិត ទស្សនាវដ្ដីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ជា       និពន្ធនាយកទស្សនាវដ្ដីអង្គរធំ, ជានិពន្ធនាយកទស្សនាវដ្ដីខេមរា, ជានិពន្ធនាយកទស្សនាវដ្តី     សោភ័ណ, ជានិពន្ធនាយករងទស្សនាវដ្តីរថយន្ត, ជាទីប្រឹក្សាកាសែតនគរធំ, ជានិពន្ធនាយក     គេហទំព័រTVFB, ជានិពន្ធនាយកគេហទំព័រ KBN និងជាប្រធានផ្នែកព័ត៌មាន SBM News   -ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣  ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។ 







EDC APP