CONSTRUCTION_ព្រះរាជដំណាក់តូចក្រុងសៀមរាប

 


​ធ្វើ​ដំណើរ​ពី​ក្រុងភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ ៦ ដល់ក្រុង​សៀមរាប ពេលឆ្លងផុតស្ទឹង មើល​មក​ខាងឆ្វេងដៃ យើង​នឹង​ឃើញ​អគារ​ពណ៌​ស​មួយ អម​ដោយ​របង ដើមឈើ​ត្រឈឹងត្រឈៃ និង​បរិវេណ​ស្រស់ស្រាយ ដែល​មាន​សួនច្បារ​ធំ​នៅ​ខាង​មុខ នោះ​ហើយ​ជា​ព្រះរាជដំណាក់ ជា​ទី​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសីស្នាក់អាស្រ័យនៅ​ ពេល​ស្ដេច​យាង​មក​កាន់​ទីក្រុង​សៀមរាប។                                                                                         ព្រះរាជដំណាក់​នេះ បាន​សាងសង់​ឡើង​ក្នុង​សម័យ​បារាំង​ដាក់​អាណានិគម​នៅ​កម្ពុជា​អំឡុង​ឆ្នាំ ១៨៦៣ ដល់ឆ្នាំ១៩៥៣  នារជ្ជកាលព្រះបាទ​ស៊ីសុវត្ថិ អំឡុង​ឆ្នាំ១៩០៤ ដល់ឆ្នាំ១៩២៧ ស្ថិតនៅ​ខាង​កើត​ដងស្ទឹង​សៀមរាប ចំ​កណ្ដាល​បេះដូង នៃ​ក្រុង​សៀមរាប​។ ក្រោយមកបាន​ប្ដូរ​ទីតាំង​ទៅ​នៅ​ជិត​អាស្រម​ព្រះអង្គ​ចេកព្រះអង្គ​ចម ហើយទីធ្លា​បរិវេណ​ព្រះរាជដំណាក់​ចាស់បាន​ប្រែក្លាយ​ជា​ទី​វត្ត​អារាម​ព្រះពុទ្ធសាសនា​វិញ  គឺវត្ត​ដំណាក់សព្វថ្ងៃ។ ជា​អកុសល​នៅ​ក្នុង​របប​ខ្មែរក្រហម វត្ត​ដំណាក់ ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​ប្រើប្រាស់​ជា​មូលដ្ឋាន​របស់​ពួកគេ។                                  បច្ចុប្បន្ន​ មិន​ត្រឹមតែ​ជា​ទី​អារាម​របស់​ព្រះពុទ្ធសាសនា​សម្រាប់​ព្រះសង្ឃ​គង់​នៅ​បដិបត្តិ​ធម៌ និង​សម្រាប់​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យទាន​ប៉ុណ្ណោះ​ទេ តែ​វត្ត​នេះ ក៏​ជា​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះវិជ្ជា​ដល់​ព្រះសង្ឃ​ផង​ដែរ ដោយសារ​តែ​នៅ​ក្នុង​វត្ត​មាន​ពុទ្ធិក​បឋមសិក្សា​សម្រាប់​ព្រះសង្ឃ​សិក្សា​រៀន​សូត្រ ភាសា​បាលី ភាសា​សំស្ក្រឹត និង​ព្រះធម៌​នានា។ លើស​ពី​នេះ នៅ​ក្នុង​បរិវេណ​វត្តក៏​មាន​សាលា​បឋម​សិក្សា​សម្រាប់​កុមារ​សិក្សា​រៀន​សូត្រ​ផង​ដែរ។​ បន្ថែម​ពី​លើ​នេះ ជា​រៀងរាល់ថ្ងៃ តែងតែ​មាន​ជនានុជន​ជាច្រើន មកអាន​សៀវភៅ ឬ​ធ្វើ​កិច្ចការ​សាលា​នៅ​ទីនោះ  ព្រោះ​វត្តមាន​បណ្ណាល័យ​មួយ​ហៅថា​បណ្ណាល័យ​ខេមរៈ​សិក្សា សម្រាប់​សាធារណជន​ចូល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឯកសារ និង​អាន​សៀវភៅ​នានាយ៉ាង​សំបូរ​បែប។                                                                    យប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៣  វេលាម៉ោង ១០និង៥នាទី  ព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ក្បែរព្រះអង្គចេកព្រះអង្គចម ទទួលការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ ករណីនេះ  នគរបាលពន្លត់ និងបង្ការអគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិ ភ័យជិត១០គ្រឿង។                                                                                            រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣  សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាតំណាងដ៏ខ្ពងខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពលីសុំរុះរើ និង ជួសជុលព្រះរាជដំណាក់ទាំងស្រុង។













EDC APP