ORDINARY_CHHOEURN BUNCHHORN / ឈឿន ប៊ុនឆន

 



ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនប្រុសលោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ធ្លាប់ជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។                                              .ថ្ងៃ២៧ កញ្ញា ឆ្នាំ២០២១ ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាល ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ដែលចេញទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន។                                          ថ្ងៃ២៧ កុម្ភៈ ឆ្នាំ ២០២៣ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង។                                                ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣     សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាកូនប្រុសលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។                                                        




EDC APP