LEADER_NORODOM SIHANOUK / សម្តេចព្រះបរមរាមា នរោត្តម យុវនាថ

 

សម្តេចបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចបានយាងចូលទីវង្គត់ក្នុងព្រះជន្ម ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី   និងត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។                                                                                         

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៩៤៣ នាព្រះមហាប្រសាទខេមរិន្រ្ទ នៃព្រះបរមរាជវាំង ក្រុងចតុមុខមង្គល ។    
 សម្តេចព្រះបរមរាមា នរោត្តម យុវនាថ បានចូលសិក្សានៅ វិទ្យាល័យ ព្រះសុីសុវត្ថិ ក្រុងភ្នំពេញ ។ ក្នុងអំឡុងឆ្នាំ ១៩៥៧ ក្រោមការដឹកនាំរបស់ព្រះបិតាទ្រង់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ក៏ទទួលកាន់កាប់តំណែងមួយចំនួនផងដែរ ។ នាពេលរដ្ឋប្រហារ ឆ្នាំ ១៩៧០ ព្រះអង្គបានភៀសព្រះកាយទៅកាន់ប្រទេសចិន ដោយគង់នៅទីនោះរហូតដល់ឆ្នាំ ១៩៧៥ ។ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៨០ បានភៀសព្រះកាយបន្តទៀតទៅកាន់ ក្រុង ហុងកុង ។ពីចន្លោះឆ្នាំ ១៩៨០ ដល់ ១៩៩៣ បន្តភៀសព្រះកាយទៅ សហរដ្ឋអាមេរិក ដោយចូលបម្រេីការងារនៅក្នុងក្រុមហ៊ុន US Surgical Corporation ប្រមាណជាង ១៤ ឆ្នាំ ។                                     ក្រោយយាងមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីអមដង្ហែរព្រះវររាជបិតា នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៩៣ ព្រះអង្គបានទទួលគោរមងារពី សម្តេច នរោត្តម សីហនុ ជា សម្តេចក្រុមហ្លួង នរោត្តម យុវនាថ  និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ឋានៈស្មើឧបនាយករដ្ឋមន្រ្តី  និង ក្រោយមកទទួលបានគោរមងារ ជា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ នាខែសីហាឆ្នាំ ២០០៤ ។ ព្រះអង្គក៏ធ្លាប់សម្តែងការប្រឆាំងទៅនឹងសាលាក្តីខ្មែរក្រហមផងដែរ ។                      ចាប់តាំងពីឆ្នាំ ១៩៩៣ មក  ព្រះអង្គគង់នៅសហរដ្ឋអាមេរិកដោយស្ងាប់ស្ងាត់បំផុត  ទ្រង់មិនសូវបង្ហាញព្រះភ័ក្រ្តក្នុងព្រះរាជពិធីនានានៃព្រះបរមរាជវាំង ក៏ដូចជាមិនសូវមានព្រះសកម្មភាពអ្វីទាំងអស់ក្នុងព្រះរាជាណាចក្រ។                                                                                    សម្តេចព្រះបរមរាមា មានព្រះរាជបុត្រា បុត្រី ចំនួន ៦ អង្គ ៖
១ អ្នកអង្គម្ចាស់ នរោត្តម ឆវន្តរង្សុី   ប្រសូតនៅឆ្នាំ ១៩៦០   ជាមួយអ្នកម្នាង ភាព (ក្រោយមកលែងលះ)
២ អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម យុវធុរិយ
៣ អ្នកអង្គម្ចាស់ នរោត្តម វជីរ៉ាវុឌ្ឍ  ប្រសូតនៅឆ្នាំ ១៩៦៦   ជាមួយ អ្នកម្នាង គឹម យិន
៤ អ្នកអង្គម្ចាស់ នរោត្តម វជរិន្រ្ទ
៥ អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្ត ភខិណា  ប្រសូតនៅឆ្នាំ ១៩៧០  ជាមួយ អ្នកម្នាង គឹម យិន
៦ អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម យុវទេវី     ប្រសូតនៅឆ្នាំ ១៩៧៤    ជាមួយ អ្នកម្នាង គឹម យិន                                                                                                              












EDC APP