LEADER_SHINZO ABE / ស៊ិនហ៊្សូ អាបេ

 


លោក ស៊ិនហ៊្សូ អាបេ កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ នៅទីក្រុងតូក្យូ   ជាកូនប្រុសរបស់អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ហើយលោកក៏ជាចៅប្រុសរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។      ឆ្នាំ ១៩៧៩     បញ្ចប់ការសិក្សា នៅសាកលវិទ្យា Seikei                                                  ឆ្នាំ ១៩៧៩ ខែមេសា    ធ្វើការនៅក្រុមហ៊ុន Kobe Steel                                                 ឆ្នាំ១៩៨២  ខែវិច្ឆិកា    ធ្វើការជាលេខាសម្រាប់ឪពុករបស់គាត់ Shintaro Abe  បន្ទាប់មក                                     ជារដ្ឋមន្ត្រីការបរទេស                                                                  ឆ្នាំ ១៩៩៣  ថ្ងៃទី១៨ ខែកក្កដា      ជាប់ឆ្នោតដំបូងនៅក្នុងសភាជប៉ុន                                  ​ឆ្នាំ ២០០៣ ថ្ងៃទី២១ ខែកញ្ញា   ក្លាយជាអគ្គលេខាធិការ នៃគណបក្សប្រជាធិបតេយ្យសេរី         ឆ្នាំ ២០០៥ ថ្ងៃទី៣១ ខែតុលា ក្លាយជាប្រធានគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់នាយក                                      រដ្ឋមន្ត្រី Junichiro Koizumi                                                        ឆ្នាំ ២០០៦ ថ្ងៃទី២០ ខែកញ្ញា       ក្លាយជាប្រធានគណបក្ស LDP បន្ទាប់ពីការបោះឆ្នោត                                      ជ្រើសរើសមេដឹកនាំ                                                                      ឆ្នាំ ២០០៦ ថ្ងៃទី២៦ ខែកញ្ញា  ដល់ឆ្នាំ២០០៧     ក្លាយជានាយករដ្ឋមន្រ្តីជប៉ុនបានមួយ                                     អាណត្តិ  (នាយករដ្ឋមន្ត្រីទី ៩០ )                                                    ក្រោយមកបានលាលែងពីតំណែង ដោយសារតែហេតុផលសុខភាព                                    ឆ្នាំ ២០១២ ថ្ងៃទី២៦ ខែធ្នូ    ក្លាយជានាយករដ្ឋមន្រ្តីជប៉ុនជាលើកទី២  (នាយករដ្ឋមន្ត្រីទី                                     ៩៦)                                                                                          ឆ្នាំ ២០១៤  ថ្ងៃទី២៤ ខែធ្នូ   ក្លាយជានាយករដ្ឋមន្ត្រីទី ៩៧ របស់ប្រទេសជប៉ុន                      ឆ្នាំ ២០១៧ ថ្ងៃទី១ ខែវិច្ឆិកា   ក្លាយជានាយករដ្ឋមន្ត្រីទី ៩៨ របស់ប្រទេសជប៉ុន                      ឆ្នាំ ២០២០ ថ្ងៃទី២៤ ខែសីហា   ក្លាយជានាយករដ្ឋមន្ត្រីទី ៩៩ របស់ប្រទេសជប៉ុន                   បន្ទាប់មក បានលាលែងចេញពីតំណែងនេះម្តងទៀត ដោយសារតែហេតុផលសុខភាព             ដដែល                                                                                                              ឆ្នាំ ២០២២ ត្រូវបានខ្មាន់កាំភ្លើង​បាញ់ប្រហារ២គ្រាប់  នាថ្ងៃសុក្រទី៨ ខែកក្កដា  អំឡុងពេល     ថ្លែងសុន្ទរកថានៅជិតស្ថានីយ៍រថភ្លើងមួយកន្លែងនៃភាគខាងលិច​ប្រទេសជប៉ុន ក្នុងយុទ្ធនាការ     បោះឆ្នោតនៅខេត្តណារ៉ា    


ខ្មាន់កាំភ្លើង​ឈ្មោះ Tetsuya Yamagami អាយុ 41 ឆ្នាំ  ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ជាជនគ្មានការងារធ្វើ ប៉ុនែ្តធ្លាប់ធ្វើការនៅរោងចក្រមួយក្នុងតំបន់ Kansai ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ 2020 ហើយបានលាឈប់កាលពីខែឧសភាឆ្នាំនោះ តាមសំដីភ្នាក់ងារបុគ្គលិកម្នាក់។ ពីមុនក៏ជាសមាជិក នៃកងកម្លាំងស្វ័យការពារដែនសមុទ្រប្រហែល 3 ឆ្នាំ  រហូតដល់ខែសីហា 2005 



EDC APP