LEADER_NORODOM SIHANOUK / នរោត្តម រតនាទេវី

 

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ្វ៊ុនស៊ុនប៉ិច។                                    ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៤   គឺជាបុត្រីរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មាតាតែមួយ។                                                                ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តែងតែដង្ហែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ    គ្រាដែលសម្តេចគង់ជាប្រធានរដ្ឋសភាជាតិ។                                                                        . ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ធ្លាប់ធ្វើជាតំណាងរាស្ត្រពីគណបក្សហ្វ៊ុនស៊ិនប៉ិច      ជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍។                                                                                 ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តែងតែដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមកិច្ចការគណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសជាតំណាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លើកិច្ចការសំខាន់ៗនានា ជាមួយអង្គការជាតិ-អន្តរជាតិ ព្រមទាំងបណ្តាអង្គទូតមួយចំនួន។ 



EDC APP