ទឹកអប់

 


ទឹកអប់បង្កើតជាដំបូងនៅប្រទេសអេហ្ស៉ីបតាំងពីរាប់ពាន់ឆ្នាំមកហើយ ហើយក៏បង្កើតដបទឹកអប់ធ្វើអំពីកែវដំបូងគេផងនោះ គឺនៅប្រហែល១ពាន់ឆ្នាំមុនគ្រិស្ដសករាជ និងនៅតំបន់មេសូប៉ូតាមីលុះដល់សតវត្សទី១៦ ទឹកអប់បានផ្ទុះប្រជាប្រិយភាពខ្លាំងនៅប្រទេសបារាំង ជាពិសេសក្នុងចំណោមព្រះមហាក្សត្រ រាជវង្សានុវង្ស និងពួកអភិជន។ ក្នុងរជ្ជកាលព្រះចៅល្វីទី១៥ (Louis XV) ស្ទើរតែគ្រប់យ៉ាងនៅប្រទេសបារាំងសុទ្ធតែប្រើប្រាស់ទឹកអប់ជាគ្រឿងលម្អក្លិនក្រអូប ដូចជា វាំងនន ស្រោមដៃ សម្លៀកបំពាក់ ក៏ដូចគ្រឿងវាយនភណ្ឌដទៃ។ ការបង្កើតទឹកអប់អូដឺកូឡូញ (Eau de Cologne) នៅសតវត្សទី១៨ បានជួយឱ្យឧស្សាហកម្មទឹកអប់បន្តរីកលូតលាស់ជាលំដាប់។ មកដល់បច្ចុប្បន្ន ប្រទេសបារាំងមានកិត្តិនាមសុះសាយក្នុងឧស្សាហកម្មផលិតទឹកអប់ ហើយជាទីតាំងលក់ទឹកអប់ដ៏ល្បីបំផុតរបស់ពិភពលោក ដែលមានម៉ាកល្បីៗជាច្រើនដូចជា មែសុង ហ្គៀកឡាំង (Maison Guerlain) ជាដើម។






EDC APP