STAR_KHMER / SOPHEAK SOKOMA សុភ័ក្រ កុសុម៉ា

 

សុភ័ក្រ កុសុម៉ា តារាស្រីសម្បុរស្រអែមស្រស់ មុខមានប្រជាប្រិយ ជាពិធីការិនី ដែលមានជំនាញម្នាក់ ពូកែវោហោស័ព្ទមិនចេះរីកស្ងួត ហើយក៏តែងតែធ្វើឲ្យអ្នកគាំទ្រសើចសប្បាយជាមួយការកំប្លុកកំប្លែងដ៏ប៉ិនប្រសព្វ មិនថាក្នុងកម្មវិធីណានោះទេ។





តារាស្រីពូកែញ៉ិញ៉ក់រូបនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី តាមរយៈការបញ្ចូលសាច់រឿងពិតក្នុងជីវិត រៀបរាប់ពីចរិតពិត មិនចេះសៅហ្មង គិតតែភាពរីករាយ ទៅក្នុងបទចម្រៀងក្រោមចំណងជើងថា «វាតែប៉ុណ្ណឹង»  ដោយប្រមូលផ្តុំមិត្តភ័ក្រជិតស្និទ្ធរបស់នាងរួមគ្នាសម្តែង និងចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧ល្ងាច