FESTIVAL_ពិធីបុណ្យឡាបា


ថ្ងៃទី១០ ខែមករា ជាទិវាប៉ូលិសប្រជាជនចិនលើកទី ២ និងជាពិធីបុណ្យឡាបា ដែលជាពិធីបុណ្យប្រពៃណីចិន ។

ពិធីបុណ្យឡាបា គឺមានន័យថា បុណ្យចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ហើយ ។ ពិធីបុណ្យឡាបា គឺជាធិធីបុណ្យ សម្រាប់គោរពបូជាដូនតា និងព្រះទេវតា ហើយបួងសួងសុំឱ្យមាន ការប្រមូលផលបានល្អ និងសំណាងល្អ ។ ក្នុងអំឡុងពេលពិធីបុណ្យឡាបា អាហារដែលគេស្គាល់ជាងគេគឺបបរឡាបា ។ ក្នុងរដូវរងាដ៏ត្រជាក់ ការហូបបបរឡាបាក្តៅមួយចានគឺជាក្ដីសុខម៉្យាង ។ ចុះហេតុអ្វីបានជា ត្រូវហូបបបរ ឡាបាក្នុងពិធីបុណ្យនេះ?


តាមតំណាលថា ពិធីបុណ្យឡាបាគឺកើតចេញពីការនឹករលឹកចំពោះ វីរជន Yue Fei ។ នៅឃុំ Zhuxian ក្នុងឆ្នាំមួយ Yue Fei​ បានដឹកនាំទ័ពរបស់គាត់ទៅប្រយុទ្ធនឹងកងទ័ពឈ្លានពាន ។ ពេលនោះអាកាសធាតុត្រជាក់ខ្លាំង ប្រជាជននាំគ្នាដាំបបរ ហើយយកទៅជូនទ័ព Yue Fei ។បន្ទាប់ពីញ៉ាំឆ្អែតហើយ កងទ័ពរបស់ Yue Fei បានទទួលជ័យជម្នះក្នុងការប្រយុទ្ធជាមួយសត្រូវ ហើយត្រឡប់មកវិញ នៅថ្ងៃទីប្រាំបីខែធ្នូ គិតតាមច័ន្ទគតិ ។ បន្ទាប់ពី Yue Fei ទទួលមរណភាពទៅ ដើម្បីរំលឹកគុណដល់គាត់ ប្រជាជនបានដាំបបរជាមួយនឹងគ្រាប់ធញ្ញជាតិ និងផ្លែឈើរាល់ពេលបុណ្យឡាបា ។ ទីបំផុតវាបានក្លាយជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃនេះ 

EDC APP