VEHICLE_កម្ពុជាផលិតសំបកកង់រថយន្តនាំចេញ



កម្ពុជាផលិតសំបកកង់រថយន្តនាំចេញក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន លើផ្ទៃដីទំហំ៥០ហិកតា នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលវិនិយោគក្នុងទឹកប្រាក់ ៣៥០ លានដុល្លាអាមេរិក សមត្ថភាពផលិតក្នុងមួយថ្ងៃបានប្រមាណ១.០០០គ្រាប់។ រោងចក្រនេះ ចាប់ផ្ដើមសាងសង់ពីខែមករា ឆ្នាំ២០២១ មកដល់ពេលនេះ បានរួចរាល់ហើយ និងកំពុងនាំចេញ។ ទីផ្សារធំនាំចេញគឺសហរដ្ឋអាមេរិក និង សហគមន៍អឺរុប។
ក្រុមហ៊ុននេះ មានម្ចាស់ភាគហ៊ុន ជាក្រុមហ៊ុន Sailun International Holding (Hong Kong) Co.,Ltd ចុះបញ្ជីនៅសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្នរោងចក្រនេះ កំពុងប្រើប្រាស់កម្លាំងពលកម្មជាង៣០០នាក់។ វត្ថុធាតុដើមក្នុងការផលិតជា  កៅស៊ូក្នុងស្រុក ១០០% ដោយនៅឆ្នាំទី១ ត្រូវការកៅស៊ូប្រមាណ ៥០.០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០.០០០តោន ស្មើនឹងប្រមាណ៤៣%នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុប ។



EDC APP