រដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកសមាជិកា សរុបចំនួន១០៧រូប បាន ៖ ១. បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងឯកច្ឆ័ន្ទ១០៧សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូលដល់ឯ.ឧ. ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និង សវនកម្មនៃរដ្ឋសភា ជាអនុប្រធានទី១រដ្ឋសភា ជំនួសឯ.ឧ.ងួន ញ៉ិល ដែលបានទទួល មរណភាព ។
២. សម្រេចសុពលភាពនៃអាណត្តិរបស់ ឯ.ឧ.អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ធំ ជំនួសឯ.ឧ.ងួន ញ៉ិល ។ ៣. បោះឆ្នោតជ្រើសតំាង ៖ _ ឯ.ឧ.ឈាង វុន ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) ជំនួសឯ.ឧ.ជាម យៀប។
_ ឯ.ឧ.សួស យ៉ារ៉ា ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) ជំនួសឯ.ឧ.ឈាង វុន។
_ ឯ.ឧ.នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន។ _ ឯ.ឧ.ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន។ _ ឯ.ឧ.ទី សុគន្ធ ជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។