COVID_ការបែងចែកតំបន់ក្រហម លឿងទុំ និងលឿង នៅរាជធានីភ្នំពេញ



អាជ្ញាធរសម្រេច បែងចែកតំបន់ក្រហម លឿងទុំ និងលឿង នៅរាជធានីភ្នំពេញ: ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមសាស្រ្តរាជធានីភ្នំពេញ ជា«តំបន់ក្រហម» »តំបន់លឿងទុំ» «តំបន់លឿង» ក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់ តាមសេចក្ដីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ យោងតាមសេចក្ដីសម្រេចលេខ០៩៧ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រង់ប្រការ១បានបញ្ជាក់ថា ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការអនុវត្ត សេចក្ដីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានកំណត់ជា៣ (បី) តំបន់ដូចខាងក្រោម៖ -«តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍-«តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ […]

EDC APP