STAR_KHMER / អ៊ុំ គន្ធា


អ៊ុំ គ​ន្ធា ជា​អតីត​តារាចម្រៀង​យេៗ​ជាមួយ​ស្ទា​យ​ស្លៀកពាក់​ដ៏​សិច​ស៊ីមួយរូបធ្លាក់ខ្លួន​ឈឺ​ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​ប្រចាំ​ទសវត្សរ៍ អស់រយៈ១៨​ឆ្នាំ​ ​គិតមកត្រឹមថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកនាង​បាត់​មុខ​ពី​សិល្បៈ  និង​ព្រាត់ប្រាស់​ស្វាមី រហូត​យ៉ុងចិត្ត​ដើរ​ផឹកស្រា​  រសាត់​វិលវល់​ដូច​ខ្យល់​បក់     និង​ឈាន​ប្រព្រឹត្ត​គ្រឿងញៀន    ក្លាយជា​មនុស្ស​ម្នាក់​ប៉ោឡែ​  មើល​លែង​ស្គាល់​ ។  ប៉ុន្តែ   ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ   ក៏​ដូច​សប្បុរសជន​នានា​ជួយ​ជ្រោមជ្រែង     ជីវិត​ប្រៀប​ដូច​កំពុង​រស់នៅ​ក្នុងឋានរ​ករ​បស់ អ៊ុំ គ​ន្ធា បាន​ត្រូវ​ស្រោចស្រង់      និង​ទទួលបាន​ការធ្វើ​នៅក្នុង​​អង្គភាពប្រឆាំង​អំពើពុករលួយផងដែរ​។​  បច្ចុប្បន្ន     អតីត​តារាចម្រៀង អ៊ុំ គ​ន្ធា  កំពុង​រស់នៅ​ជាមួយ​បងប្អូន នៅ​ភូមិ​វិមាន​ទ្រង់  សង្កាត់​ក្រាំង  ខណ្ឌ​សែន​សុខ  រាជធានី​ភ្នំពេញ​។