ORDINARY_សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក

 


សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក ព្រះអង្គ ព្រះ​ប្រសូត​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៤៣ នា​រាជធានី​ភ្នំពេញ ។ ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូ​រណភាព ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​។​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បាន​​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា នា​វេលា​ម៉ោង ១២​និង​៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ព្រះ​រោគាពាធ​។ ទ្រង់​មានបុត្រាបុត្រី​ទាំង​អស់ ៥​អង្គ ៖                                                   ១. ស៊ីសុវត្ថិ មុនី កុសុម៉ា (Sisowath Moni Kossoma)                                                 ២. ស៊ីសុវត្ថិ កល្យាណ ទេវី (Sisowath Kalyan Tevi)                                                   ៣. កែវ ជិនស៊ីថា ហ្វ័រស៊ីនីតទី (Keo Chinsita Forsinetti)                                             ៤. ស៊ីសុវត្ថិ ជីវណ្ណារិទ្ធ (Sisowath Chivannariddh)                                                   ៥. ស៊ីសុវត្ថិ វិច្ឆរាវុទ្ធ(Sisowath Veakchiravuddh) ។

ពិធី​ដង្ហែ​ព្រះ​អដ្ឋិ​នៃ​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក ទៅតម្កល់ទុក​ក្នុង​ព្រះ​ចេ​តី​យ៍ ​វត្ត​ព្រែក​ប្រាំង ស្ថិតក្នុង​ស្រុក​ពញាឮ ខេត្តកណ្ដាល​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។






























EDC APP