KP_KAMPOT កំពត / ផ្លូវកំពតឧត្ដុង្គ 1860

ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ នាសម័យរាជធានីឧត្តុង ដែលដកស្រង់ចេញពីឯកសារ របស់លោក មូហត ក្នុងឆ្នាំ១៨៦០ ពីក្រុងកំពត ឆ្ពោះទៅកាន់ រាជធានីឧត្តុង្គ ។

ក្រុងឧត្តុង្គ ស្ថិតនៅខាងជើងភាគខាងកើតខេត្តកំពត មានចំងាយប្រហែល ២០៩គីឡូម៉ែត្រ (ចំងាយផ្លូវចាស់) និងចំងាយប្រហែលប្រហែល៦,៤គ.ម ពីដៃទន្លេមេគង្គ (ទន្លេសាប)។ គេត្រូវប្រើពេលអស់៨ថ្ងៃ បើធ្វើដំណើរតាមរទេះគោ ឬក្របី  តែបើគេជិះដំរីវិញ គឺតែបួនថ្ងៃទេ។ គាត់បញ្ជាក់ថា មានតែមហាក្សត្រ មន្ត្រីជាន់ខ្ពស់ ឬអ្នកមានទ្រព្យស្តុកស្តម្ភទេ ទើបអាច មានដំរីជិះបាន។ 
សភាពផ្លូវពីកំពត ទៅឧត្តុង្គជំនាន់នោះ ល្អស្ទើរគ្រប់កន្លែង ដោយសារអាកាសធាតុក្តៅ ហើយវាជាផ្លូវ ដែលមានចរាចរណ៍ជាប្រចាំ ពីរាជធានីឧត្តុង្គ ទៅក្រុងកំពត។ ផ្នែកដំបូង នៃផ្លូវជាដីល្បាប់ (Marsh) និងបន្ទាប់មកគឺព្រៃ រហូតដល់ច្រកទ្វារ ក្រុងឧត្តុង្គតែម្តង។ ពេលឆ្លងកាត់ផ្លូវដីល្បាប់នេះ ។ 
ផ្លូវនេះមានទំហំប្រហែលពី២៥ទៅ៣០ម៉ែត្រ ជាផ្លូវខ្សាច់រហូត លើកលែងតែមួយកន្លែង ដែល មានគ្រួសក្រហម ឬដីល្វៀន (Iron-ore)។ ពេលមានរទេះដំរីបរកាត់ម្តងៗ ដីហុយទ្រលោម រកមើលអ្វីមិនយល់ ។ តាមចិញ្ចើមផ្លូវមានស្មៅ និងរុក្ខជាតិលិ្អតៗ (shrubs) ដុះ ។ ព្រៃឈើដែលមានដើមឈើខ្ពស់ៗ គួរឱយស្ញប់ស្ញែង (majestic)ត្រង់ដុះអមសងខាង។ នៅតាមគល់ឈើនិមួយៗ មានរក្ខជាតិតូចៗ ដុះយ៉ាងក្រាស់ (Immense tufts of leaves) ព្រមទាំងចន្លោះពីដើមឈើមួយ ទៅដើមមួយ មានចំងាយប្រហាក់ប្រហែលគ្នា (Regu larity) ធ្វើឱយរក្ខវិថីនេះ គួរជាទីគយគន់ ដែលអាចធ្វើឱយអ្នកបានឃើញខ្លះ ស្ទើរតែជឿថា វាជាការរៀបចំតុបតែង ដោយមនុស្ស (hand of art)។ 
នៅតាមដងផ្លូវមានស្ថានីយអ្នកធ្វើដំណើរ រៀងរាល់ចំងាយប្រហែលជាង១៩គីឡូម៉ែត្រ។ នៅស្ថានីយអ្នកធ្វើដំណើរនីមួយៗ គេមានសង់ព្រះរាជតំណាក់ថ្វាយព្រះរាជា ទុកសំរាក ពេលព្រះអង្គយាងទៅ ឬមកពីកំពតវិញ។ ព្រះរាជដំណាក់ជាសាលាប្រកស្លឹក និងសង់ ពីឫស្សី ដែលមើលទៅលេចធ្លោពីសាលាសំណាក់ចំណាស់ៗ ឬសាលាឆទានតូចៗ សំរាប់ក្រុម ឬក្បួនអ្នក ដំណើរធម្មតា (caravanserais) ដោយទំហំ និងគ្រឿងលំអ។ព្រះរាជដំណាក់ អាចនៅម្តុំចក្រី១ ម្តុំជុំគីរី១ ម្តុំត្រពាំងអណ្តែត១ ម្តុំស្លាបលែង១។  នៅតាមផ្លូវពីកំពត មករាជាធានីឧត្តុង្គនេះមានភូមិអ្នកស្រុកតែមួយគត់    ។ ភូមិនោះ មិនសូវ មានដំណាំទេ។
ព្រះអាទិត្យ បានទំលាក់កាំរស្មីរបស់ខ្លួន មកដុតខ្សាច់នៅលើផ្លូវនេះ ឲ្យក្តៅទ្រាំមិនបាន នៅម៉ោង១០ព្រឹក។ គេព្យាយាមដើរលើស្មៅ ឬលើស្លឹកឈើ ដែលជ្រុះលើផ្លូវ ជាជាងជាន់ លើខ្សាច់។ សូម្បីតែគោ ក្របី (Cattles) ដែលកំពង់អូសរទេះ ក៏ដើរលែងចង់ទៅមុខដែរ បើទោះជាអ្នកបរប្រឹងដេញ ប្រឹងចាក់យ៉ាងណាក៏ដោយ។ ពួកគាត់បង្ខំចិត្តឈប់សំរាក នៅម៉ោង១០ព្រឹក ហើយបន្តដំណើរ ទៅមុខទៀត នៅម៉ោង៣រសៀល។ ទឹកនៅតាមថ្លុក ឬត្រពាំង(Ponds) ឡើងក្តៅ។ បរិយាកាសទាំងមូល ហាក់ដូចជាស្ថិតក្នុងភ្នក់ភ្លើង ធម្មជាតិស្រពោន រញម (languish and prostrate)។ ទាំងមនុស្ស ទាំងគោក្របី ដែលអូសរទេះ ស្រេកទឹក តែសត្វទាំងនោះ មើលទៅដូចជាស្រេកជាងមនុស្សទៅទៀត។ ពួកគេពិបាករកទឹកផឹកណាស់ ។ ទឹកដែលពួកគេយកមកដាំតែ និងដាំបាយ គឺយកទឹកពី ទឹកត្រពាំងនានា ដែលមានលាយផ្លែស្លែង (?) (Vomica-nuts) ដែលជ្រុះនៅជុំវិញដើម ដែលដុះនៅជុំវិញស្រះ ឬត្រពាំងទាំងនោះ។ 
ពេលជិតទៅដល់រាជាធានីឧត្តុង្គ ទេសភាពតាមផ្លូវចាប់ផ្តើមមានភាពសំបូរបែប ឬចំរុះ (Diversities) មានវាលស្រែ ភូមិអ្នកស្រុក ដែលមានខ្ទមអ្នកស្រុក មានសួនដំណាំហូបផ្លែ នៅជុំវិញផ្ទះ និងផ្ទះរបស់មន្ត្រីគ្រាក់ៗ (Cambodian aristocracy) ដែលគេសង់ទុក មកសំរាកលំហែ នៅពេលយប់ យកខ្យល់បរិសុទ្ធនៅស្រុកស្រែ ដែលគេមិនអាចស្រូបយក បាននៅក្នុងរាជធានី។
ផ្លូវដែលលោកមូហត បានពិពណ៌នាមកនេះ ជាផ្លូវមួយដែលសព្វថ្ងៃ គេស្គាល់ថា ជាផ្លូវ អង្គដួង ផ្លូវ៤១ និងផ្លូវ៥១។ ផ្លូវនេះបែងចែក ជា៣ផ្នែក៖
    ទី១៊៊/ ពីក្រុងកំពត មកផ្លូវបំបែក នៅចក្រីទីង ជាផ្លូវជាតិលេខ៣
    ទី២/ ពីចក្រីទីង មកថ្នល់ទទឹង កាត់ផ្លូវជាតិលេខ៤ និង 
    ទី៣/ ពីថ្នល់ទទឹងទៅដល់ឧត្តុង្គ ហៅផ្លូវលេខ៥១។ 

EDC APP