ការដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ​ប៊ុនវណ្ណៈ

នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១ខែមីនាឆ្នាំ២០១៩នេះ  បានចេញអនុក្រឹត្យដកលោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ​ប៊ុនវណ្ណៈចេញពីអភិបាលរងខេត្តព្រះសីហនុ  ដោយមានជាប់ពាក់ព័ន្ធក្នុង ទំនាស់ដីធ្លី នៅភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រហូតមានការចាប់ខ្លួន ពលរដ្ឋ៦នាក់។ 
 

 


ក្នុងករណីនេះ   ក្រុមប្រឹក្សាវិន័យកងរាជអាវុហត្ថបានសម្រេចដាក់ពិន័យកងរាជអាវុធហត្ថ ៥នាក់ និងយោធិនម្នាក់ដែលពាក់ព័ន្ធនឹងអំពើហិង្សា។ក្នុងចំណោមពួកគេ មាន៤នាក់ទទួលការស្តី បន្ទោសជាលាយលក្ខណ៍អក្សរ      ចំណែក ២នាក់ទៀត ត្រូវបានដកចេញពីក្របខណ្ឌ   និងត្រូវ ប្រឈមមុខជាមួយតុលាការ ។

EDC APP