កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត
បានធ្លាក់ខ្លួនឈឺកាលពីប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏លេចឭព័ត៌មានថា
សុខភាពរបស់នាងបានវិលត្រឡប់មកសភាពធម្មតាល្អប្រសើរវិញហើយ ។
តែទោះយ៉ាងណា នាងពុំបានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍នោះទេ ។ថ្មីៗនេះ បងប្រុសរបស់នាង(ខេមរៈ ភារុណ)ឲ្យដំណឹងដ៏សោកសៅបំផុតតាមគណនីហ្វេសប៊ុកឈ្មោះ Chau Sophanha ថា ខេមរៈ ស្រីពៅ បានលាចាកលោកហើយ កាលពីម៉ោង១រសៀលថ្ងៃទី២៥ មករា
នៅប្រទេសឥណ្ឌា ហើយបានបញ្ជូនមក ដល់ខ្មែរវិញ នៅម៉ោង៧យប់ថ្ងៃ២៦ មករា៕