FOOD_ញាំស្ដៅ

បៀបធ្វើ ញាំស្តៅ

- សាច់ជ្រូកបីជាន់
- កំពិស បង្គាក្រៀម
- សណ្តែកបុកឲ្យល្អឹត
- អំពិលទុំ ឬ ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាបាយ ឬ ទឹកប្រហុក
- ស្ករ ២ស្លាបព្រាកាហ្វេ
- ស្ពៃក្តោប
- ស្តៅ
- ត្រសក់
- ប៉េងប៉ោះ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ ខ្ទឹមក្រហម
- ម្ទេស
- ជីសម្រាបញាំ(ជីរថ្ពាល់ត្រី ជីរសាំងគ្រហំ ជីរអង្កាម ..... )






p

- ស្តៅស្រុះឱ្យឆ្អិនបេះតូចៗ
- សាច់ជ្រូកបីជាន់ស្ងោរ ហាន់ជាចំណិតតូចៗរួចទុកមួយឡែក
- កំពិសស្ងោរហើយស្រង់ទុកមួយឡែក
- បង្គាក្រៀមលាងទឹកឲ្យស្អាត
- ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ ហាន់ជាសសៃស្តើងតូចៗ
- លាយខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហម និង ម្ទេសហាន់ល្អឹតៗ ស្ករ អំពិលទុំ ​​​​    ឬ ទឹកក្រូចឆ្មារ ទឹកត្រី ឬ ទឹកប្រហុក កូរឲ្យសព្វទុកចោល ១៥          នាទី។
- ដាក់សាច់ជ្រូក កំពិស បង្គាគ្រៀម កូរឲ្យសព្វ រួចដាក់ស្តៅ និង          បន្លែ លាយឲ្យសព្វ ភ្លក់ថែមថយ រសជាតិទៅតាមចំណូលចិត្ត          ទើបដាក់ជីរ និងសណ្តែកដី ជាការស្រេច៕

EDC APP