KP_KAMPONG THOM កំពង់ធំ

កំពង់ធំ  ឆ្នាំ២០១០
ភ្នំសន្ទុក 
ភ្នំសន្ទុក   ស្ថិតនៅក្នុងភូមិកកោះ   ឃុំកកោះ   ស្រុកសន្ទុក   ខេត្តកំពង់ធំ    និងមានចំងាយ
១៧គមពីទីរួមខេត្តកំពង់ធំ  តាមបណ្តោយផ្លូវជាតិលេខ៦  ដែលជាតំបន់ទេសចរណ៍ធម្មជាតិ
និងវប្បធម៌មួយកន្លែងស្ថិតក្នុងខេត្តនេះ      និងមានចម្ងាយ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ
ខាងស្តាំដៃតាមផ្លូវជាតិលេខ៦     អ្នកនិងឃើញក្លោងទ្វារមានរូបប្រាសាទកំពូលបី   និងខាង
ឆ្វេងដៃមានស្លាកសញ្ញាជាអក្សរថា  " រមណីយដ្ឋានភ្នំសន្ទុក "        ចម្ងាយផ្លូវចូលប្រមាណ ២០០០ម៉ែត្រ។ ពេលមកដល់ជើងភ្នំ   យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់
នឹងជើងភ្នំ     ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប ៖
របៀបទី១    យើងអាចធ្វើ​ដំណើរដោយបើកបរយានយន្តឡើងតាមផ្លូវដែលក្រវិចក្រវៀន តាម
                 ចង្កេះភ្នំរហូតដល់កំពូលភ្នំ   តាមរយៈថ្នល់ចាក់បេតុងយ៉ាងមាំ  និងមានចំណត
                 យានយន្តយ៉ាងធំទូលាយ។ 
របៀបទី២    យើងអាចឡើងទៅលើកំពូលភ្នំបាន  តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ 
                 ដែលមានកាំសរុប ៨០៩​ កាំ       ហើយកាំជណ្តើរខ្លះទាប     កាំជណ្តើរខ្លះខ្ពស់
                 តាមកន្លែង  និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ   យើងនឹង
                 ជួបព្រះវិហារ១នៅជាប់មាត់ជណ្តើរ    អាស្រមអ្នកតា    ថ្មអណ្តែត   ហើយអាច
                 មើលឃើញទេសភាពយ៉ាងស្អាតនៅជុំវិញខ្លួនយើង  ពីលើកំពូលភ្នំមកមានវាល
                 ស្រែ   ព្រៃឈើពណ៌បៃតង    លំនៅស្ថានប្រជាជន   ទឹកទន្លេ    ស្ទឹង    បឹងបួរ 
                 ផ្ទៃមេឃខៀវស្រងាត់     រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិទៀតផង។ 

វត្តភ្នំសន្ទុក