លោកនូ ហាច
កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត
បាត់ដំបង ។ ឪពុកនាមឃួន នៅ និងម្តាយនាមឱរ មួច ពួកគាត់ជាកសិករ ។
លោកនូ ហាច ជាកូនច្បង និងមាន ប្អូនៗច្រើននាក់ទៀត
ក្នុងនោះមានប្អូនស្រី៣នាក់ ។
កាលពីកុមារភាពលោកនូ ហាច សិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ
ដែលមានគ្រូជាព្រះសង្ឃ ។ នៅសាលានេះហើយ
ដែលលោកចេះអានសាស្ត្រាស្លឹករឹតយ៉ាងស្ទាត់ជំនាញ ។ ឆ្នាំ១៩៣២ លោកនូ
ហាច បានប្រឡងជាប់ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ
ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រកម្រិតមធ្យមសិក្សា ។
លោកនូ
ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានកូនចំនួន៨នាក់ ។
បច្ចុប្បន្ន កូនៗរបស់លោកមួយចំនួនរស់នៅសហរដ្ឋអាមេរិក និងអូស្ត្រាលី ។
ខ្មែរក្រហមបានសម្លាប់លោកនូ ហាចប្រហែលនៅឆ្នាំ១៩៧៥ ។
លោកនូ ហាច ត្រូវបានគេស្គាល់បំផុត តាមរយៈស្នាដៃប្រលោមលោករបស់លោក រឿង«ផ្កាស្រពោន» ។
លោកនូ ហាច ត្រូវបានគេស្គាល់បំផុត តាមរយៈស្នាដៃប្រលោមលោករបស់លោក រឿង«ផ្កាស្រពោន» ។
រឿង«ផ្កាស្រពោន»
បានបញ្ចូលក្នុងកម្មវិធីសិក្សានៅមធ្យមសិក្សានាឆ្នាំ១៩៥៨
ហើយបច្ចុប្បន្នរឿងនេះបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៨
។
នៅឆ្នាំ២០០២ នាមរបស់អ្នកនិពន្ធ នូ ហាច
ត្រូវបានគេយកទៅប្រើជាឈ្មោះសមាគមអក្សរសិល្ប៍ ដែលមានឈ្មោះថា
«សមាគមអក្សរសិល្ប៍ នូ ហាច» និងសមូហកម្មអក្សរសិល្ប៍ ឈ្មោះថា
«សមូហកម្មអក្សរសិល្ប៍ នូ ហាច» ។
សមាគមអក្សរសិល្ប៍ នូ ហាច
បញ្ជាក់ថា «សមាគមអក្សរសិល្ប៍ នូ ហាច
យកឈ្មោះអ្នកនិពន្ធរៀមច្បងជាទីគោរពមកដាក់ជាឈ្មោះរបស់ខ្លួន
ក្នុងបំណងលើកស្ទួយវិស័យអក្សរសាស្ត្រជាតិឱ្យមានការរីកចម្រើន
ជឿនលឿនទាន់សម័យ ។ អ្នកនិពន្ធ នូ ហាច
បានឈានចេញពីអក្សរសិល្ប៍ខ្មែរបុរាណដែលសរសេររឿងសោកនាដកម្មតាមទ្រឹស្តីពុទ្ធសាសនា
ជាពាក្យកាព្យឱ្យទៅជាការពិពណ៌នា និងការនិទានប្រកបដោយមនោសញ្ចេតនា »
។
ប្រលោមលោករឿង «ផ្កាស្រពោន» របស់លោក នូ ហាច
ទោះជាមានអាយុកាលកន្លះសតវត្សរ៍ហើយក្តី
ក៏នៅតែមានឥទ្ធិពលក្នុងព្រលឹងខ្មែរនិងប្រិយមិត្តអ្នកអាននៅឡើយ។
ថ្ងៃទី២៦
ខែមិថុនា ឆ្នាំ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់តំបង លោកឃួន នៅ
និង អ្នកស្រីឱរ មួច បានផ្តល់កំណើតឱ្យទារកម្នាក់
ដែលក្រោយមកត្រូវបានចារឹកទុកនៅក្នុងប្រវត្តិអក្សរសាស្ត្រជាតិខ្មែរឈ្មោះ នូ
ហាច ។ លោកមានបងប្អូនប្រុស៥នាក់ និងស្រី៣នាក់
ហើយលោកគឺជាកូនប្រុសច្បងក្នុងគ្រួសារកសិករមួយនេះ ។
កាលពីនៅកុមារភាពលោក នូ
ហាច ស្នាក់រៀននៅក្នុងវត្តកំពង់ព្រះ ដែលបង្រៀនដោយព្រះសង្ឃ
ហើយសិក្សាចេះអានសាស្ត្រាស្លឹករឹតយ៉ាងស្ទាត់ ។ លោក នូ
ហាចបានប្រឡងជាប់ចូលសិក្សានៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រុងភ្នំពេញនាឆ្នាំ១៩៣២ ។
សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០
របស់បណ្ឌិត ឃីង ហុកឌី អះអាងថា លោក នូ ហាច
បានចូលបម្រើការងារជាចៅក្រមនៅឆ្នាំ១៩៣៩បន្ទាប់ពីបានប្រឡងមធ្យមសិក្សាបត្រភាគទី១
ហើយបានផ្លាស់មកភ្នំពេញបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ ។
ទស្សនាវដ្ដី
សង្គមសាស្ត្រ-មនុស្សសាស្ត្រ អះអាងថា «ឆ្នាំ១៩៣២ លោក នូ ហាច
បានប្រឡងជាប់ចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិភ្នំពេញ
ហើយលោកបានបន្តការសិក្សារហូតទទួលបានសញ្ញាប័ត្រមធ្យមសិក្សា
ហើយលោកចាប់ផ្តើមអាជីពរបស់លោកជាមេធាវីយុត្តិធម៌មួយរូបបំពេញ
ការងារនៅក្នុងខេត្តសៀមរាប ។ លោក នូ ហាច បានរៀបការជាមួយអ្នកស្រីតាន់
រ៉េម បន្ទាប់ពីលោកបានផ្លាស់មកធ្វើការនៅភ្នំពេញវិញ ។
អ្នកស្រាវជ្រាវ
និងចងក្រងឯកសារបន្តថា អ្វីដែលខុសគ្នាបន្តិចនៅទីនេះគឺថា
សៀវភៅរបស់លោកឃីង ហុកឌីលើកឡើងថា លោកធ្វើជាចៅក្រម
និងបានរៀបការរួចទើបត្រឡប់ចូលភ្នំពេញ ។ ចំណែកសមាគមអក្សរសិល្ប៍ នូ
ហាច ថាលោកបានធ្វើជាមេធាវីយុត្តិធម៌
ហើយបានរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីវិលចូលភ្នំពេញ។ ទោះយ៉ាងណាក្តី
ឯកសាររបស់សមាគមអក្សរសិល្ប៍ នូ ហាច មានភាពច្បាស់លាស់ជាង ។
លោក នូ
ហាច
បានចូលបម្រើការងារនៅក្រសួងឃោសនាការទទួលបន្ទុកខាងការផ្សាយកាសែតកម្ពុជា
នៅឆ្នាំ១៩៤៧ ។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៤៨ លោក នូ
ហាចបានធ្វើជាលេខាធិការផ្ទាល់របស់ទ្រង់យុត្តិវង្ស
កាលដែលព្រះអង្គជានាយករដ្ឋមន្ត្រី ។ បន្ទាប់ពីទ្រង់ យុត្តិវង្ស
សុគតទៅ លោក នូ ហាច
បានវិលទៅបម្រើការងារនៅក្រសួងឃោសនាការវិញមានឋានៈជាប្រធាននាយកដ្ឋាន
។
ឆ្នាំ១៩៥២ លោក នូ ហាច
បានចូលបម្រើការងារនៅក្រសួងការបរទេសដែលនៅជាប់មុខងារជាមន្ត្រីការទូត
។ ថ្ងៃទី១៦ មិថុនា ឆ្នាំ១៩៥២ដល់ថ្ងៃទី២៣ មករា ឆ្នាំ១៩៥៣ លោក នូ
ហាចត្រូវបានសម្តេចនរោត្តម សីហនុ
តែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ ។
សៀវភៅ
អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ របស់បណ្ឌិត ឃីង ហុកឌី
បានកត់ចំណាំថា នៅក្នុងអំឡុងឆ្នាំ១៩៦៩
ក្នុងពេលដែលលោកបម្រើការងារនៅក្រសួងការបរទេសនោះ លោក នូ ហាច
បានទទួលតំណែងជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី ។
នេះជាតំណែងចុងក្រោយរបស់លោក ។ សៀវភៅដដែលនេះអះអាងទៀតថា លោក នូ
ហាចបានវិលមកភ្នំពេញប្រហែលជានៅឆ្នាំ១៩៧២
ហើយបានបាត់ខ្លួននៅក្នុងអំឡុងរបបខ្មែរប្រហម១៩៧៥-១៩៧៩ ។
ទស្សនាវដ្ដី
សង្គមសាស្ត្រ-មនុស្សសាស្ត្រ មានភាពជាក់លាក់ជាងថា «ឆ្នាំ១៩៥២
លោក នូ ហាច បានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេសនៅភ្នំពេញ ។
ក្នុងអំឡុងពេលនោះ លោក នូ ហាច
ត្រូវបានគេតែងតាំងឱ្យទៅបំពេញបេសកកម្មនៅប្រទេសថៃ
និងយូហ្គោស្លាវី ។ លោក នូ ហាច
ត្រូវបានគេដំឡើងឋានន្តរសក្តិជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី
ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំអង្គការសហប្រជាជាតិ ។
ឯកសារដដែលនេះបន្តទៀតថា លោក នូ ហាច
បានវិលត្រឡប់មកភ្នំពេញវិញនៅឆ្នាំ១៩៧៤
ហើយលោកត្រូវបានពួកខ្មែរក្រហមសម្លាប់់នៅខែមេសាឆ្នាំ១៩៧៥ ។
លោក នូ
ហាច បានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១៧ មករា
ឆ្នាំ១៩៥៨។ ប៉ុន្តែឯកសាររបស់សមាគមអក្សរសិល្ប៍ នូ ហាច ថាលោក នូ
ហាចចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី១៧ ខែមករា
ឆ្នាំ១៩៤៨ ។ ចំណុចនេះគឺមានភាពខុសគ្នា១០ឆ្នាំគត់ ។
ប្រវត្តិការងារ
អ្នកស្រាវជ្រាវនិងចងក្រងឯកសារលើកឡើងថា បន្ទាប់ពីទទួលបានសញ្ញាបត្រនៅវិទ្យាល័យព្រះស៊ីសុវត្ថិមក លោក នូ ហាច បានចេញទៅ បំពេញការងារនៅខេត្តសៀមរាបជាចៅក្រម។
អ្នកស្រាវជ្រាវនិងចងក្រងឯកសារលើកឡើងថា បន្ទាប់ពីទទួលបានសញ្ញាបត្រនៅវិទ្យាល័យព្រះស៊ីសុវត្ថិមក លោក នូ ហាច បានចេញទៅ បំពេញការងារនៅខេត្តសៀមរាបជាចៅក្រម។
ឆ្នាំ១៩៤៧ លោក នូ ហាចបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយឱ្យកាសែតកម្ពុជា ក្នុងក្រសួងព័ត៌មាន ។
«ឆ្នាំ១៩៤៨
លោក នូ ហាចបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្ត្រី
(ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស) ។ បន្តាប់មក
លោកបានវិលមកធ្វើការឱ្យក្រសួងពត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន
។
ឆ្នាំ១៩៥២លោក នូ ហាចបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស
ជាប្រធានផ្នែកកិច្ចការ នយោបាយការបរទេស ។ ក្នុងការងារថ្មីនេះ លោក នូ
ហាចត្រូវបានតែងតាំងឱ្យទៅបំពេញ បេសកកម្មផ្សេងៗនៅបរទេស
ដូចជាទៅប្រទេសសៀម និងយូហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោក នូ
ហាច មានស្នាដៃក្នុងការងារ
រាជរដ្ឋាភិបាលបានដំឡើងឋានៈឱ្យលោកក្លាយជាឯកអគ្គរាជទូតខ្មែរ
ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ
អង្គការសហប្រជាជាតិ។
ឆ្នាំ១៩៥២ នាយករដ្ឋមន្ត្រី
សម្តេចព្រះនរោត្តម សីហនុ បានតែងតាំងលោក នូ ហាច
ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រឹត្យ
លេខ២៥២ ។
ថ្ងៃទី១៧ មករា ឆ្នាំ១៩៥៨ លោក នូ ហាច
បានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ
(ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦
ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករីម
គីន)។
លោក នូ ហាច
ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃប្រលោមលោកមនោសញ្ចេតនាដែល
មានចំណងជើងថា«ផ្កាស្រពោន» ។ លោកមានស្នាដៃ ផ្សេងៗទៀត
ដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង) លោក នូ
ហាចជាអ្នកនិពន្ធ ដែលសរសេរ ឱ្យទស្សនាវដ្តី រាត្រីថ្ងៃសៅរ៍,
ទស្សនាវដ្តីនារី,
ទស្សនាវដ្តីរួមមិត្តជាដើមចំណងជើងអត្ថបទនានាដែលប្រមូលបានមាន ៖១-រឿង ផ្កាស្រពោន ឆ្នាំ១៩៤៩ ។
២-រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២ ។
៣-រឿងត្រួយជីវិត ឆ្នាំ១៩៧៣ ។
៤-មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១ ។
៥-រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
៦-ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ១៩៥២។
៧-ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦ ។
៨-រឿងនារីជាទីស្នេហា ឆ្នាំ១៩៥៣ ។
៩-លាវ័ណ្យ និងរវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ១៩៥៥ បោះពុម្ពភាគ២ ។
១០-រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១ ។
១១-ថូបែក កាព្យបែបបារាំង លោកនូ ហាច ដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ១៩៥២ ទំព័រ១១ ៕