អ្នកឆ្លងវីរុសកូវីដ១៩ កើនលើស១លាននាក់ ស្លាប់ ៥១,៤៨៥ នាក់ ជា ២០០.០០០ នាក់

Johns Hopkins៖ អ្នកឆ្លងវីរុសកូវីដ១៩ កើនដល់លើសពី១លាននាក់, ស្លាប់ ៥១,៤៨៥ នាក់ ខណៈជាសះស្បើយ ២០០.០០០ នាក់ នៅទូទាំងពិភពលោក: វ៉ាស៊ីនតោន៖ ចំនួនករណីដែលត្រូវបានបញ្ជាក់ថា ឆ្លង វីរុសកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង លើសពី ១ លាននាក់។ នេះបើយោងតាមការបូកសរុប ថ្មីពីសាកលវិទ្យាល័យ Johns Hopkins កាលពី រសៀលថ្ងៃព្រហស្បតិ៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា មនុស្សសរុប ១.០០២.១៥៩ នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានវីរុសកូវីដ១៩ នៅទូទាំងពិភពលោក ដោយចំនួនអ្នកស្លាប់មានចំនួន ៥១,៤៨៥ នាក់ ខណៈដែលអ្នកជំងឺជាង ២០០.០០០ នាក់បានជាសះស្បើយ។ សហរដ្ឋអាមេរិកបានរាយការណ៍ថា មានករណីឆ្លងភាគច្រើនដែលបានកើនឡើងដល់ ២៣៦.០០០ នាក់ រួមជាមួយការស្លាប់ចំនួន ៥.៦៤៨ នាក់។ ប្រទេសអ៊ីតាលីដែលមានករណីឆ្លងជាង ១១៥.០០០ ករណី មានអ្នកស្លាប់ជិត ១៤.០០០ នាក់ខ្ពស់ជាងប្រទេសដទៃទៀត។ ប្រទេសអេស្បាញបានកត់ត្រាករណីឆ្លងជាង ១១០,០០០ ករណី និងមនុស្សស្លាប់ ១០.០៩៦ នាក់៕ប្រែសម្រួលៈ ណៃ តុលា

កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ១នាក់បន្ថែមទៀត សរុបទាំងអស់​ ១១០ករណី

ORDINARY_កើត រិទ្ធ

កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ០នាក់បន្ថែមទៀត សរុបទាំងអស់​ ១០៩ករណី

COVID_ឧបករណ៍ធ្វើតេស្តរកវីរុសកូរ៉ូណា អាចផ្តល់លទ្ធផល ក្នុងរយៈពេល ៥ នាទី

ចិន បញ្ជូនបរិក្ខារ ពេទ្យ ប្រឆំាង កូវីដ-១៩ ជាង២តោន មកដល់ភ្នំពេញ

ចិន បញ្ជូនបរិក្ខារ ពេទ្យ ប្រឆំាង កូវីដ-១៩ ជាង២តោន មកដល់ព្រលានយន្តហោះ ភ្នំពេញ: ភ្នំពេញៈ យន្តហោះដឹកសម្ភារៈខ្នាតយក្សរបស់ចិន នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ បានធ្វើដំណើរមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងសម្ភារៈ បរិក្ខារពេទ្យ ប្រមាណ២តោន ដើម្បីផ្តល់ជូន រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង កូវីដ-១៩ ដែលបាននិងកំពុងយាយី ប្រទេសកម្ពុជា ក្រោយប្រទេសនេះ រកឃើញ អ្នកផ្ទុកជាង១០០នាក់ ក្នុងនោះក៏មានអ្នកព្យាបាល ជាសះស្បើយ ជាង២០នាក់ផងដែរ។

ប្រេងសាំងធម្មតាធ្លាក់ថ្លៃ នៅសល់ត្រឹម​ ជាង ២០០០រៀល ក្នុងមួយលីត្រ

ប្រេងសាំងធម្មតាធ្លាក់ថ្លៃ នៅសល់ត្រឹម​ ជាង ២០០០រៀល ក្នុងមួយលីត្រ: ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ សម្រាប់អនុវត្តពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា ប្រេងសាំងធម្មតា ធ្លាក់ថ្លៃនៅសល់ តែ២៣៥០រៀល តែប៉ុណ្ណោះ ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ២៤៥០រៀល ក្នុងមួយលីត្រ ៕