កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ២នាក់បន្ថែមទៀត សរុបទាំងអស់​ ១០៩ករណី

អ្នកស្លាប់ដោយវីរុសកូរ៉ូណា មានចំនួន៥១៨នាក់ក្នុងរយៈពេល ២៤ម៉ោង_អាមេរិក

ក្នុងរយៈពេល ២៤ម៉ោង អាមេរិក មានអ្នកស្លាប់ថ្មី ដោយវីរុសកូរ៉ូណា ចំនួន៥១៨នាក់: វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University ចេញផ្សាយនូវទិន្នន័យ កាលពីថ្ងៃអាទិត្យថា នៅក្នុងកំណត់ត្រា សហរដ្ឋអាមេរិក មានអ្នកស្លាប់ថ្មីដោយវីរុសកូរ៉ូណា ចំនួន៥១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ នៅក្នុងតួលេខបង្ហាញ ក្នុងកំណត់ត្រា គឺខ្ពស់ជាង កាលពីមួយថ្ងៃមុន ដែលបានកើនឡើង៤៥៣នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់គិតចាប់តាំងពីផ្ទុះឡើងមានរហូតដល់ ២.៤០៩នាក់ហើយ ។ តួលេខបានបង្ហាញថា ចំនួននៃអ្នកករណីអ្នកឆ្លងជំងឹ បានកើនឡើងដល់២១.៣៣៣ករណីក្នុងរយៈពេល១ថ្ងៃ ។ ជាមួយគ្នានេះដែរ សរុបករណីឆ្លង ១៣៦.៨៨០នាក់ សហរដ្ឋមានតួលេខខ្ពស់ជាងគេបំផុត នៅទូទំាងពិភពលោក ដោយនាំមុខអ៊ីតាលី ចិន និងអេស្ប៉ាញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

TELEPHONE__ក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជាចំនួន៥ សាកល្បងប្រព័ន្ធ5G


ORDINARY_PICH BUNTHIN / ពេជ្រ ប៊ុនធីន