កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ៤នាក់បន្ថែមទៀត សរុបទាំងអស់​ ១០២ករណី

KP_MONDUL KIRI / ទន្លេស្រែពក


ពេលជូនដំណឹងការឆ្លងCOVID-19



ជំងឺកូវីដ-១៩_អ្នកស្លាប់ជាង២ម៉ឺននាក់-អ្នកឆ្លងជាង ៤០ម៉ឺននាក់

ចំនួនអ្នកស្លាប់កើនឡើងជាង ២ម៉ឺននាក់ និងឆ្លងជាង ៤០ម៉ឺននាក់ដោយជំងឺកូវីដ-១៩ ទូទាំងពិភពលោក: ហ្សឺណែវ៖ ចំនួនអ្នកស្លាប់ ដោយសារមេរោគឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩ បានកើនឡើងលើសពី ២០.០០០ នាក់ និងការឆ្លងច្រើនជាង ៤០០.០០០ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ចំនួនអ្នកស្លាប់សរុបពីមេរោគកូវីដ-១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៥ ថ្ងៃចាប់តាំងពីចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១០,០០០ នាក់កាលពីថ្ងៃសុក្រ ដែលបង្ហាញពីល្បឿន នៃការរីករាលដាលនៃវីរុសនេះ មិនទាន់មានការថយចុះនៅឡើយ។ អឺរ៉ុបនៅតែបន្តជាតំបន់ ដែលរងការវាយប្រហារ ដោយវីរុសនេះយ៉ាងខ្លាំង ដោយប្រទេសអ៊ីតាលី និងអេស្បាញបានរាយការណ៍ អំពីចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅលើពិភពលោក៕ ដោយ៖ ឈូក បូរ៉ា

គិតត្រឹមថ្ងៃពុធ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអ៊ីតាលីកើនដល់ជាង៧.៥០០នាក់

គិតត្រឹមថ្ងៃពុធ អ្នកស្លាប់ដោយសារ វីរុសកូរ៉ូណា នៅអ៊ីតាលី កើនឡើងដល់ជាង៧.៥០០នាក់: រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរអ៊ីតាលី បានឲ្យដឹងនៅថ្ងៃពុធថា វីរុសកូរ៉ូណា បានសម្លាប់ពលរដ្ឋអស់៧.៥០៣នាក់ នៅក្នុងប្រទេសអ៊ីតាលី ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកឆ្លងជំងឺនេះ ត្រូវបានគេបញ្ជាក់ថា មានរហូតដល់៧៤.៣៨៦ករណីហើយ ។ នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា បញ្ហាលម្អិត សកម្មភាព នៃការឆ្លងបានកើនឡើង៣.៤៩១ករណី ដែលជាតួលេខប្រចាំថ្ងៃ ដែលនាំឲ្យការឆ្លងសរុបដល់៥៧.៥២១ករណី គិតចាប់ពីជំងឺបានផ្ទុះឡើង នៅតំបន់ភាគខាងជើង កាលពីថ្ងៃទី២១ ខែកុម្ភៈ ។ ចំនួនបន្ថែមត្រូវបានគេបញ្ជាក់ថា បានកើនឡើង៥.២១០ករណី ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មី៦៨៣នាក់ ដែលបានចុះក្នុងបញ្ជីការធៀបនឹងថ្ងៃអង្គារ ។ យោងតាមការបញ្ជាក់ ដោយនាយកដ្ឋាន ការពារជនស៊ីវិល បានឲ្យដឹងថា ស្ថានភាពនៃការឆ្លងរាលដាលបានងើបឡើងវិញ ដែលតម្រូវឲ្យប្រទេសត្រូវស្ថិតក្នុងការហ៊ុព័ទ្ធរហូតដល់ថ្ងៃទី០៣ ខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

នាយករដ្ឋមន្ត្រីអង់គ្លេស Johnsonមានផ្ទុកកូរ៉ូណា

Breaking News:នាយករដ្ឋមន្ត្រីអង់គ្លេស Johnsonមានផ្ទុកកូរ៉ូណា: បរទេស៖ អត្ថបទដែលទើបនឹង ត្រូវបានចេញផ្សាយដោយBBC នៅថ្ងៃសុក្រទី២៧មិនានេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជា ទីបំផុតនៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណា។ កិច្ចប្រជុំមួយដែលត្រូវបាន ធ្វើឡើងកាលពីព្រឹកមិញរវាងក្រុមមន្ត្រីជាន់ខ្ពស់អង់គ្លេសគឺត្រូវបាន ធ្វើឡើងដោយវិដេអូខណៈដែលលោកនាយករដ្ឋមន្ត្រី កំពុងចាប់ផ្តើមរក្សាខ្លួនដាច់ដោយឡែកប៉ុន្តែតាមការអះអាង លោកនឹងមិនបោះបង់ការងាររបស់ខ្លួនហើយនឹងនៅតែ បន្តការងារទំនួលខុសត្រូវក្នុងស្ថានភាពបច្ចុប្បន្ន។ អ្វីដែលកំពុងធ្វើឲ្យគ្រប់គ្នាមានការ ព្រួយបារម្ភនោះគឺថារាល់មន្ត្រីជាន់ខ្ពស់រួមទាំងសមាជិកសភា ជាច្រើននាក់ផងក៏នឹងអាចមានឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

ផ្អាក សេវារថយន្តក្រុង និងកាណូត សាធារណៈ

រដ្ឋបាលរាជធានី សម្រេចផ្អាក សេវារថយន្តក្រុង និងកាណូត សាធារណៈ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩: ភ្នំពេញ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការចម្លង ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចផ្អាក ការផ្តល់សេវា រថយន្តក្រុង សាធារណៈ (city bus) និងសេវាកាណូតសាធារណៈ (Taxi Boat) ចាប់ពីថ្ងៃនេះ រហូតដល់ស្ថានភាពកូវីដ១៩ បានធូរស្បើយឡើងវិញ។

កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ២នាក់បន្ថែមទៀត សរុបទាំងអស់​ ៩៨ករណី

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ២ករណីបន្ថែម ទៀត: ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង កូវីដ១៩ចំនួន ២ករណីបន្ថែម ទៀត

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​ត្រូវបាន​ចែកចេញជា ២ ប្រភេទ គឺ​  
      1. ប្រភេទ​បង្កឡើង​ដោយ​ជាតិ​អាកុល      ឬ​គ្រឿង​ស្រវឹង​ដែល​កើតឡើងចំពោះ​អ្នក​ដែល​          ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក   និង​
      2.ប្រភេទ​មិន​បង្កឡើង​ដោយ​ជាតិ​អាល់កុល      ឬ​គ្រឿង​ស្រវឹង      ​ច្រើន​កើត​ចំពោះ​អ្នក​        ដែល​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃៗ ឬ​អ្នក​ធាត់​ជ្រុល​។ 
បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ខ្សោយ​ថ្លើម​​  ហើយ​អាច​វិ​វ​ត្តទៅជាជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​។ ប៉ុន្តែ​មិន​ថា​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​នោះទេ អ្នក​អាច​កែប្រែ ឬ​ទប់ស្កាត់​ស្ថានភាព​មុននឹង​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស និង​រក្សា​ឲ្យ​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​ដូចខាងក្រោម​ ​៖
១. រមៀត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដែល​អាច​ទប់ស្កាត់​      បញ្ហា​ខ្លាញ់​រុំ​ថ្លើម​។ ការទទួល​ទាន​អាហារ​លាយ​ជាមួយ​រមៀត​ក៏​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​    រំលាយ​អាហារ​ផងដែរ​។​
២. ត្រី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​ចាំបាច់​ដែល​ជួយ​បង្កើន​សមត្ថភាព​ជាលិកា​ថ្លើម​ក្នុង​     ការជួស​ជុ​សការ​ខូ​ត​ខាត   និង​ស្ដារ​ភាពល្អប្រសើរ​នៃ​សុខភាព​ថ្លើម​ឡើងវិញ​។​
៣. សាច់មាន់​ ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន​   ដែលមាន​ប្រយោជន៍​ណាស់          សម្រាប់​អ្នកមាន​បញ្ហា​ខ្លាញ់​រុំ​ថ្លើម មិន​ថា​ប្រភេទ​អ្វី​ក៏ដោយ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​          ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង និង​ជៀសវាង​ស្បែក​មាន់ ដោយ​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​    កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែល​មិនល្អ​ចំពោះ​ថ្លើម​កំពុងមាន​បញ្ហា​។​
៤. សាច់​គ្មាន​ខ្លាញ់​    ប្រភេទ​នៃ​អាហារ​ដទៃទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម  គួរ​ដាក់បញ្ចូល​        ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ប្រូតេអ៊ីន​។ ហើយ​សាច់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន ប៉ុន្តែ​          ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម ចូរ​ជៀសវាង​ការទទួល​        ទាន​សាច់​ខ្លាញ់ និង​ស្បែក​។ ដើម្បី​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ការជ្រើសរើស​           ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​។​
៥. ស៊ុត​     ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់      ដែល​ជួយ​បង្កើន​       សមត្ថភាព​ជាលិកា​ថ្លើម ក្នុង​ការជួស​ជុស​ស្ដារ​ភាពល្អប្រសើរ​ឡើងវិញ​។ ហើយ​ស៊ុត​     ក៏​     ជា​ប្រភព នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​ជួយ​កម្ចាត់​
     ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផងដែរ​។​
៦. បន្លែ​ផ្លែឈើ​ ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​        ហើយ​នោះ បន្លែ​ផ្លែឈើ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​          ជំរុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ នៃ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​បាក់តេរី ដែល​បង្ក​ឱ្យ​          ថ្លើម​ទទួលរង​ការ​រលាក​។ បន្លែ​បៃតង​និង​ផ្លែឈើ​មិន​ត្រឹមតែ​ប្រសើរ ជួយ​ដោះស្រាយ​បញ្ហា​    ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ដូច្នេះ​ចូរ​            ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
៧. គ្រាប់​ធញ្ញជាតិ​   អាហារ​ផ្សេងទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម  គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​     ប្រចាំថ្ងៃ    គឺ​គ្រាប់​ធញ្ញជាតិ​។   មិន​ត្រឹមតែ​ជួយ​ការពារ​ប្រឆាំង​ទៅ     នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​      ប៉ុណ្ណោះ​ទេ   ប៉ុន្តែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣    ជាតិ​    ស​រសៃសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​រ៉ែ និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង      កាយ​ទាំងមូល​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​          សរសៃឈាម​បេះដូង ក៏ដូចជា​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល និង​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​       ថ្លើម​ផងដែរ​។  ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ   ក្នុង​        មួយថ្ងៃ​ឡើយ​។​
៨. សណ្ដែកសៀង​  ក៏​ជា​ប្រភព​ដ័​ល្អ​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន        ហើយ​សណ្ដែកសៀង​ក៏មាន​       ប្រសិទ្ធភាពទប់ស្កាត់​ការប្រមូលផ្ដុំ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​ផងដែរ​។​

៩. ខ្ទឹមស​      ​ក៏មាន​ប្រសិទ្ធភាព​ជួយ​ទប់ស្កាត់​ជាតិ​ខ្លាញ់  មិន​ឲ្យ​ប្រមូលផ្ដុំ​ក្នុង​ថ្លើម​បាន​យ៉ាង​     ប្រសើរ​ផងដែរ​។​
១០. ក្រូចឆ្មារ​ ការទទួល​ទាន​ក្រូច​ឆា្ម​រ ឬ​ទឹក​ក្រូចឆ្មារ គឺជា​គន្លឹះ​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​      ខ្ពស់បំផុត​មួយ ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​។ នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ       មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ជំរុញ​ការផលិត glutathione របស់​ថ្លើម​ដើម្បី​សម្រួល​      ដល់​ដំណើរការ មុខងារ​កាន់តែ​ល្អប្រសើរ​។​
១១. ខ្លាញ់​មិន​ឆ្អែត​   មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ    ដូចជា​         ប្រភេទ​ខ្លាញ់​មិន​ឆ្អែត  ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​ ។  អាហារ​      ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ឆ្អែត មានដូចជា​គ្រាប់ពូជ គ្រាប់​ធញ្ញជាតិ និង​សូម្បីតែ​ប្រេង​        អូ​លីវ​ដែល​ពង្រឹង​សុខភាព​បេះដូង រួមបញ្ចូល​ទាំងមុខ​ងារ​ខួរក្បាល​។ នេះហើយ​ជា​មូល        ហេតុ​ប្រសិនបើ​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម អ្នក​គួរ​រួមបញ្ចូល​អាហារ​មាន​ជាតិ​ខ្លាញ់         មិន​ឆ្អែត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
​សម្គាល់​ ៖ ក្រៅពី​រក្សាបាន​នូវ​របប​អាហារ​ល្អ​ហើយ​នោះ ដើម្បី​រក្សាបាន​នូវ​សុខភាព​ថ្លើម ប្រសើរ​អ្នក​ក៏​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ឈប់​ជក់បារី រក្សា​ទម្ងន់​ត្រឹមត្រូវ គេង​ឱ្យបាន​គ្រប់គ្រាន់ មិន​ទប់​នោម​យូរ​   និង​កាត់បន្ថយ  ឬ​ផ្អាក​ការទទួល​ទាន​គ្រឿង​ស្រវឹង​ផងដែរ​៕

កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ២នាក់បន្ថែមទៀត សរុបទាំងអស់​ ៨៦ករណី





ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងកូវីដ១៩ ២ករណីទៀត សរុបកើន ៨៦ករណី ក្នុងនោះ ២ករណីជាសះស្បើយ: ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហោះលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ មីនានេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីទៀត នៅខេត្តកំពង់ចាម និងកោះកុង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៨៦ករណី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតពេលនេះបានព្យាបាល អ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ហើយ គឺជនជាតិចិនម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ។ ជាមួយគ្នានោះដែរ ពុំទាន់រកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕