ក្រសួងសុខាភិបាល ប្រកាសបិទខារ៉ាអូខេ និងរោងភាពយន្តទាំងអស់ នៅកម្ពុជា ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩: ភ្នំពេញ៖ ដោយបានគោការណ៍ ដ៏ខ្ពស់ខ្ពស់ ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល សូមធ្វើការប្រកាសបិទ ខារ៉ាអូខេនិងរោងភាពយន្តទាំងអស់ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នសិន ដោយសារជួបនូវវិបត្តិរីករាលដាលខ្លាំង ពីជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់បានធូរស្រាលនៃកូវីដ១៩៕ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុក ជំងឺកូវីដ១៩ ចំនួន២៤នាក់ហើយ ដោយសុទ្ធតែជាជំងឺនាំចូលពីបរទេស ៕
To share the news each other over the world for improve each knowledge.
បិទការប្រគុំតន្រ្តីនៅតាមទីសាធារណ:ទូទាំងប្រទេស
ក្រសួងសុខាភិបាលសម្រេច បិទការប្រគុំតន្រ្តីនៅតាមទីសាធារណ:ទូទាំងប្រទេស: ក្រសួងសុខាភិបាលសម្រេច បិទការប្រគុំតន្រ្តីនៅតាមទីសាធារណ:ទូទាំងប្រទេស
ចិនថា អាមេរិកគឺជាអ្នកនៅពីក្រោយកូរ៉ូណា
ចិនមានទាំងភស្តុតាងផង ជឿជាក់ថា អាមេរិកគឺជាអ្នក នៅពីក្រោយកូរ៉ូណា: បរទេស៖ នៅថ្ងៃសុក្រទី១៣ ខែមីនានេះ ក្រោយពេលដែលមនុស្សរាប់ម៉ឺននាក់ បានឆ្លងវិរុសកូរ៉ូណា និងច្រើនពាន់នាក់បានស្លាប់រួចមកនោះ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន បូករួមទាំងភស្តុតាងមួយចំនួនផង កំពុងដាក់ការចោទប្រកាន់ចំៗ ទៅលើអាមេរិកថា តាមពិតជាអ្នកដែលបានរៀបចំផែនការ និងស្ថិតនៅពីក្រោយវិរុស ដ៏កាចសាហាវនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ លោកអ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោកLijian Zhao បានអះអាងថា យោធាអាមេរិក គឺជាអ្នកនាំមេរោគដ៏សាហាវនេះ មកកាន់ទីក្រុងវូហានតាំងតែពីដំបូង។ ក្នុងនោះផងដែរ លោកក៏បានបង្ហោះសារ និងវិដេអូមួយផង។ លោក Zhao បានដាក់ចេញជាសំណួរជាច្រើន ទៅកាន់អាមេរិក ដើម្បីសុំការឆ្លើយបំភ្លឺ ប្រសិនបើអាមេរិកមិនមែន ជាអ្នកបង្កបញ្ហានេះមែនទេនោះ។ លោកបានដាក់សង្ស័យថា ការឆ្លងបានចាប់ផ្តើមដំបូង ក្នុងគ្រាដែលអត្តពលិក ដែលមានប្រភពមកពីក្រុមយោធាអាមេរិក ចំនួន៣០០នាក់ បានមកចូលរួមការប្រកួតកីឡាករយោធា នាទីក្រុងវូហាន នាពេលកន្លងទៅនោះ៕ ប្រែសម្រួល៖ស៊ុនលី
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...