រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ ថវិកាពី៨០០-២០០០លានដុល្លារ ទប់ទល់ឥទ្ធិពល ជំងឺកូវីដ១៩ រយៈពេលវែង: ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ ថវិកាចំនួន ៨០០-២០០០លានដុល្លារ រួចជាស្រេច បើក្នុងករណីកម្ពុជា ជួបនូវវិបត្តិកូវីដ ១៩ រយៈពេលវែង ។ ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចបានថ្លែងថា ” រាជរដ្ឋាភិបាលបម្រុងទុកថវិកា តាមសេណារីយោ ទី១ឬទី២ ដោយទី១បើសិនជាចេញសេណារីយោ វិបត្តិអូសប្រឡាយរយៈពេល៦ខែ គឺត្រៀមបម្រុង ថវិកាប្រមាណ៨០០លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយបើវាទៅដល់១ឆ្នាំ យើងក៏បានប៉ាន់ស្មានថា បើសិនជាវាកើតឡើងដល់១ឆ្នាំ តើកំណើនសេដ្ឋកិច្ច របស់យើង ធ្លាក់នៅប៉ុណ្ណា! ហើយយើងត្រូវប៉ះប៉ូវ ទំហំទឹកប្រាក់ប៉ុណ្ណា! ចឹងវាស្ថិតនៅក្នុងចន្លោះ ពី៨០០លានដុល្លារទៅ ២០០០ពាន់លានដុល្លារ ដែលយើងត្រៀមបម្រុង” ។ ទាក់ទងជាមួយបញ្ហាកូវីដ១៩នេះ សម្ដេចសង្ឃឹមថា ពិភពលោក នឹងខិតខំដោះស្រាយបញ្ហានេះ ឲ្យបានទាន់ពេលវេលា ។ ក្នុងឱកាសនោះដែរ សម្ដេចបញ្ជាក់ថា […]
To share the news each other over the world for improve each knowledge.
ROAD_KHMER NATIONAL ROAD ផ្លូវជាតិនៅកម្ពុជា
ផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅដល់ក្រុងបាវិតនៃខេត្តស្វាយរៀង (ព្រំដែនកម្ពុជា-វៀតណាម)
ផ្លូវជាតិលេខ២ ពីភ្នំពេញ ទៅដល់ភ្នំដិននៃខេត្តតាកែវ (ព្រំដែនកម្ពុជា-វៀតណាម)
ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅដល់ក្រុងកំពតនៃខេត្តកំពត
ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅដល់ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ
ផ្លូវជាតិលេខ៥ ពីភ្នំពេញ ទៅដល់ក្រុងបាត់ដំបងនៃខេត្តបាត់ដំបង
ផ្លូវជាតិលេខ៥៥ ឈ្មោះក្រៅផ្លូវការ«បុប្ផាលាក់ខ្លួន»សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ ចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ មាន ប្រវែងសរុប ១៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ -វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា- ថៃ) ជាប់នឹងខេត្តត្រាតនៃប្រទេសថៃ បានសាងសង់ ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត ៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួ ផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ព្រម ទាំងមាន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពផងដែរ។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៣២,៨០លានដុល្លារ សហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួម ជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការ បោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវ វ៉ានអាន និងបានប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៨ខែ គិត ចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។
ផ្លូវជាតិលេខ៦ ពីភ្នំពេញ ទៅដល់ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)
ផ្លូវជាតិលេខ៧ ពីភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ទៅដល់ត្រពាំងក្រៀលនៃខេត្ត ស្ទឹងត្រែង(ព្រំដែនកម្ពុជា-ឡាវ)
ផ្លូវជាតិលេខ៨ ពីព្រែកតាមាក់ទៅដល់ក្រែកនៃខេត្តត្បូងឃ្មុំ(ព្រំដែនកម្ពុជា-វៀតណាម)
ផ្លូវជាតិលេខ៩ ពីក្រុងស្ទឹងត្រែងទៅដល់កំពង់ប្រណាកនៃខេត្តព្រះវិហារ
ផ្លូវជាតិលេខ១០ រៀបពិធីបើកការដ្ឋានសាងសង់នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ មាន ប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំងមាន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ផងដែរ។គម្រោងនេះចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ត្រួត ពិនិត្យបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និង គម្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ ២០២៣។
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...