ករណីបាក់រលំអគារនៅខេត្តកែប_ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ

ករណីបាក់រលំអគារនៅកែប៖ ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ត្រូវបានជួយសង្គ្រោះ ចេញពីគំនរបាក់បែក (វីដេអូ): ភ្នំពេញ ៖ គិតត្រឹមម៉ោងប្រមាណជា ២រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានជួយជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ចេញពីគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែប ខណៈអ្នករបួសកើនដល់ ២០នាក់ និងអ្នកស្លាប់ ៧ នាក់ ។

ករណីបាក់រលំអគារនៅខេត្តកែប_ជនរងគ្រោះ២នាក់បងប្អូន

ករណីបាក់អគារនៅកែប៖​ ជនរងគ្រោះ២នាក់បងប្អូន ត្រូវបានយកចេញពីគំនរបាក់បែក​, សរុបជនរងគ្រោះ កេីនដល់ ២៩នាក់​ ក្នុងនោះស្លាប់ ៧នាក់ (វីដេអូ): ភ្នំពេញ៖​ គិតត្រឹមម៉ោងប្រមាណជា​ ៨យប់នេះ​ ក្រុមជួយសង្គ្រោះបានជួយជនរងគ្រោះ ២នាក់បងប្អូន ចេញពីគំនរអគារកម្ពស់៦ជាន់​ នៅកែប​ សរុបជនរងគ្រោះ ក្នុងហេតុការរលំបាក់អគារ​នេះ កេីនដល់ ២៩នាក់​ ក្នុងនោះស្លាប់៧នាក់​។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕

ករណីបាក់រលំអគារនៅខេត្តកែប_លទ្ធផលនៃប្រតិបត្តិរុករកជនរងគ្រោះ

ប្រតិបត្តិរុករកជនរងគ្រោះ បាក់អាគារនៅកែបបិទបញ្ចប់​ ដោយរកឃើញសរុប ៥៩នាក់ ក្នុងនោះអ្នកស្លាប់ ៣៦នាក់ (វីដេអូ): ភ្នំពេញ៖ ប្រត្តិបត្តិការរុក រកជនរងគ្រោះករណីបាក់រលំអគារត្រូវ បាន បិទបញ្ចប់ ដោយមានជនរងគ្រោះ ៥៩ នាក់ ស្លាប់ ៣៦ នាក់ រងរបួស ២៣ នាក់។ ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៥ខែមករានេះ លទ្ធផលដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ ) ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ ) ក្នុងនោះចំនួនរួម ៥៩ នាក់ មានក្មេង ៦ […]

ករណីបាក់រលំអគារនៅខេត្តកែប_20200103

នាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរលោក កឹម សុខា ថាល្អជាងមន្ត្រីមួយចំនួន ក្នុងជួរ រាជរដ្ឋាភិបាល ក្នុងករណីបាក់អគារ នៅកែប: ភ្នំពេញ៖ នេះជាដំណឹងដ៏ល្អផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរលោក កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ ចំពោះអតីតមេបក្សប្រឆាំងនេះបានចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រមទាំងឧបត្ថម្ភថវិកាខ្លះៗ ក្នុងករណីបាក់រលំអាគារនៅខេត្តកែប កាលពីម៉ោងប្រមាណជា៤ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យមនុស្សស្លាប់និងរបួស សរុប៥៩នាក់។ គិតមកត្រឹម៥ មករានេះ មានរយៈពេល៣ថ្ងៃហើយ។ ដោយ ប្រត្តិបត្តិការរុក រកជនរងគ្រោះករណីបាក់រលំអគារត្រូវ បាន បិទបញ្ចប់ ដោយមាន ជនរងគ្រោះ ៥៩ នាក់ ស្លាប់ ៣៦ នាក់ រងរបួស ២៣ នាក់។ ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៥ មករានេះ លទ្ធផលដូចខាងក្រោម៖ រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ ) […]