ORDINARY_CHUON PRASIT / ជួន ប្រាសិទ្ធិ


ជួន ប្រាសិទ្ធិ កើតថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ នៅក្រុងភ្នំពេញ ជាចៅរបស់ឧកញ៉ាចៅហ្វ៊ាវាំងជួន ។ ឪពុកជួន ប្រាសិទ្ធិ ឈ្មោះជួន ហ៊ល ទៅរៀននៅប្រទេសបារាំង តាំងពីក្មេងវ័យ។ ពេលវិលមកមាតុប្រទេសវិញ ទទួលតំណែងជាអគ្គលេខាធិការរដ្ឋសភា។ ម្តាយឈ្មោះ ប៊ុណ្ណ ចាន់ម៉ូលី ជាបងស្រីរបស់ ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកទោសកោះត្រឡាច។
ជួន ប្រាសិទ្ធិ មានបងប្អូន៦នាក់(ស្រី២ ប្រុស៤៖ ១. ជួន ជឿន ជាវេជ្ជបណ្ឌិត, ២. ជួន ជឿម (ស្រី) ជាភរិយាឈាន វ៉ម អតីតនាយករដ្ឋមន្រ្តី ពីថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៤៨, ៣. ជួន ជុំ បណ្ឌិតច្បាប់, ៤.ជូន មុម្ម បណ្ដិតវិទ្យាសាស្រ្ត, ៥.ជួន សោភ័ណ (ស្រី) ស្លាប់ ពេលអាយុបាន៤ ឆ្នាំ និង៦. ជួន ប្រាសិទ្ធិ(រូបគាត់ផ្ទាល់)។
ពីឆ្នាំ១៩៣៥ ដល់ឆ្នាំ១៩៤១ គាត់បានចូលរៀនសាលាឋមសិក្សាបារាំង នៅក្រុងភ្នំពេញ រហូតដល់ប្រឡងចូលថ្នាក់ទី៦ នៅវិទ្យាល័យស៊ីសុវត្ថិ ឪពុកគាត់ក៏សម្រេចឱ្យទៅសិក្សានៅវិទ្យាល័យហ្សាស្សឺលូ-លូបា (Chasseloup-Laubat) នៅក្រុងព្រៃនគរ វៀតណាមខាងត្បូង បន្តទៀត។ ៤ឆ្នាំក្រោយមក ដោយក្រុងព្រៃនគរ ត្រូវយន្តហោះអាមេរិក ទម្លាក់គ្រាប់បែកខ្លាំងពេក នៅក្នុងខែកញ្ញា ឆ្នាំ១៩៤៤ ឪពុកគាត់ក៏សម្រេចឱ្យផ្លាស់ចេញក្រុងព្រៃនគរ ទៅរៀននៅក្រុងដាឡាត់ វិញ។ លុះដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ ពួកហ្វាស៊ីសជប៉ុន ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីបារាំង គាត់ត្រូវគេបញ្ជូនឱ្យត្រឡប់មកក្រុងភ្នំពេញ វិញនៅខែមេសា ឆ្នាំ១៩៤៥ និងបានបន្តការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅក្នុងខែមិថុនា ឆ្នាំ១៩៤៩។ ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វរសេនីយ៍បារាំងម្នាក់ ឈ្មោះ ម៉ារ៉េ បានឱ្យគាត់ធ្វើដំណើរកម្សាន្តតាមជើងទឹក ទៅក្រុងម៉ានីល ប្រទេសហ្វីលីពីន និងក្រុងហុងកុង រយៈពេល២ខែ គឺពីខែកក្កដា ដល់ខែសីហា ឆ្នាំ១៩៤៩ ដើម្បីជាការលើកទឹកចិត្ត និងចង់ឱ្យចូលបម្រើការងារជាមន្រ្តីរាជការដូចជីតា និងឪពុកគាត់ផងដែរ។ តែនៅក្នុងខែកញ្ញា ឆ្នាំ១៩៤៩ ឪពុកគាត់បានបញ្ជូនឱ្យទៅបន្តសិក្សានៅប្រទេសបារាំង ដោយទទួលអាហារូបករណ៍ពាក់កណ្តាល។ នៅទីក្រុងប៉ារីស ដោយមានការភ្ញាក់រឭកខាងស្មារតីស្នេហាជាតិក្នុងការតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង ដើម្បីទាមទារឯករាជ្យ និងមានគោលបំណងចង់ឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសសង្គមនិយម នៅក្នុងឆ្នាំ១៩៥១ គាត់បានចូលក្នុងក្រុមម៉ាក្សស៊ីស - លេនីន ដែលបានបង្កើតឡើងដោយអៀង សារី, សាឡុត ស និងសុន សេន ។ល។

សម្តេចចៅហ្វាប៉ុក ស្លាប់ឆ្នាំ1806 ជាឪពុកចិញ្ចឹមស្តេចអង្គអេង(1772-1796)

មានកូនចៅខ្លះៗដែលយើងបានស្គាល់ ដូចជា

លោកប៉ុក ហ៊ែល លោកប៉ុក ឃុន ប៊ុនចន្ទ ម៉ូលី ប៉ុក តាត(ម្តាយចន្ទរង្សី) លោកប៉ុក ជួន

ប្តីជួនយ៉ង់(កូនវាំងជួន) ចន្ទអន(កូនស្រីលោកឈុំ) ប្រពន្ធ ជួន ហ៊ល ប្រពន្ធម្ចាស់តូ

អ្នកម្នាងប៉ុកវ៉ាន អ្នកបង្កើតខ្មែរឥស្សរះនៅបាងកក ជាប្អូនស្រីប៊ុនចាន់ម៉ុល

មហេសីទ្រង់មុនីរ៉េត ជួនជឿម

ប៉ុក ឌឺកុមារ ជួន ជឿន

ជួន ជុំ

ជួន ម៉ុម

ជួន ប្រសិទ្ធិ  ស្លាប់ថ្ងៃ២ មិថុនា ២០២៣

ជួន ឈុំ

គ្រួសារចៅហ្វាវាំងជួន ច្រើនរៀបការជាមួយត្រកូលចៅហ្វាប៉ុក និង ត្រកូលប៊ុន ច័ន្ទ