សម្តេចចក្រីកុញ្ជរាធិបតី ប៉ុន ឧកញ៉ារាជតេជ: ប៉ុន សមាជិកក្រុមជំនុំកុង្សីសេនាបតី ស្តីមុខងារចក្រី មានសាហាយជាមួយព្រះអង្គម្ចាស់ ឆវីវណ្ណ ជាមនុស្សប្រទូស្តនឹងព្រះរាជត្រកូល ត្រូវបានរាជការចាត់ឲ្យទៅសាងគុណសម្បត្តិលុបលាងទោស តួនាទីជា "ព្រះអជ្ញាហ្លួងចម្លែក" ជាសមាជិកក្រុមជំនុំកិច្ចការវាស់ព្រំដែនខ្មែរ-សៀម។ លុះធ្វើរាជការមានគុណសម្បត្តិ នៅខែកក្កដា ឆ្នាំ១៩០៧ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ តែងតាំងជាទីឧកញ៉ាចក្រីធិបតីកុញ្ជរា ឧត្តមក្រុមពាហុ ស័ក្តិ១០ហ៊ូពាន់សេនាបតីក្រសួងយុទ្ធនាធិការ និងមេការជាង។