LEADER_ក្រុមហ្លួងស៊ីសុវត្ថិ មុនីរ៉េត (១៩០៩ ដល់ ១៩៧៥)

 


លមរណភាពតាមច្បាប់រាជវង្ស   ព្រះស៊ីសុវត្ថិ មុនីរ៉េតត្រូវគ្រងរាជ្យបន្តពីព្រះរាជបិតា  តែបារាំងមិនព្រម  ព្រោះទ្រង់មិនចុះសម្រុងនឹងបារាំងសេស។ ម្យ៉ាង ករណីអ្នកឡើងសោយរាជ្យបន្តពីព្រះបាទ មុនីវង្ស ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ  និងយោធានៅប្រទេសបារាំង និងនៅអឺរុបទាំងមូល (ពេលនោះ  គឺសង្គ្រាមលោកលើកទី២ (ពីឆ្នាំ១៩៣៩ ដល់ ១៩៤៥) ។ នៅឆ្នាំ ១៩៤២  ពេលដែលត្រូវជ្រើសរើសអ្នកគ្រងរាជ្យ  បារាំងត្រូវចុះចាញ់ការឈ្លានពានរបស់អាឡឺម៉ង់ ដែលដាក់រដ្ឋាភិបាលអាយ៉ងមួយឲ្យគ្រប់គ្រងមួយភាគ  និងមួយភាគទៀតដោយកងទ័ពអាឡឺម៉ង់ផ្ទាល់ ។លោក Decoux អគ្គទេសាភិបាលឥណ្ឌូចិន  គាត់នៅទទួលស្គាល់រដ្ឋាភិបាលអាយ៉ងអាឡឺម៉ង់គាត់ជាអ្នកសម្រេចយកព្រះសីហនុ ។ រាជបុត្ររបស់ព្រះមុនីវង្ស  ជាអ្នកជិតស្និតនឹងពួករបបដែលដួលរលំចាញ់សង្គ្រាម  ហើយភាគច្រើននាំគ្នាភៀសព្រះកាយទៅតំបន់អាណានិគមបារាំងនៅអាហ្រ្វីកអស់ហើយ។          





ក្រុមហ្លួងស៊ីសុវត្ថិ មុនីរ៉េត (រូបខាងឆ្វេង)  និងព្រះអនុជរបស់ទ្រង់  ស៊ីសុវត្ថិ មុនីពង្ស  (រូបខាងស្ដាំៈ ១៩១២ ដល់ ១៩៥៦)    ថតនៅទីក្រុងនីល ប្រទេសបារាំង  ក្នុងឆ្នាំ១៩២៧​    ក្នុងខណៈកាន់ទុក្ខ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ។ ទ្រង់ទាំងទ្វេរជាព្រះរាជបុត្រារបស់ព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស  និងព្រះមាតា នរោត្តមកាញ្ចនវិមាន នរល័ក្ខណទេវី។


MY FAMILY_MY DAUGHTER.02