ORDINARY_KHOY RIDA ខូយ រីដា

 

នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ឯ.ឧ. ខូយ រីដា ឱ្យចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់។                                                                                                ព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/១៤១៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯ.ឧ. ខូយ រីដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯ.ឧ. ជាវ តាយ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។                                                                                                      ឯ.ឧ.ខូយ រីដា ធ្លាប់ជាអភិបាលរងខេត្តពោធិ៍សាត់ កាលពីចុងឆ្នាំ២០២១ និងបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ចពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង។





EDC APP