ត្រកូលទាំង១០ ដែលសម្បូរវត្តមានបំផុត នៅក្នុងប្រទេសចិន៖ វ៉ាង (Wang) និងលី (Li) សុទ្ធតែជាត្រកូលរបស់ប្រជាជនចិនច្រើនជាង១០០លាននាក់ ដូចគ្នា ចាង (Zhang) មានចំនួន៩៥.៤លាននាក់ លីវ (Liu) មានចំនួន៧២លាននាក់ ចិន (Chen) មានចំនួន ៦៣.៣លាននាក់ យ៉ាង (Yang) មានចំនួន៤៦.២លាននាក់ ហ័ង (Huang) មានចំនួន៣៣.៧លាននាក់ ចាវ (Zhao) មានចំនួន២៨.៦លាននាក់ អ៊ូ (Wu) មានចំនួន២៧.៨លាននាក់ និង ចូវ(Zhou) មានចំនួន២៦.៨លាននាក់។ វ៉ាង មានន័យថា «ស្តេច» ហើយធ្លាប់ជាត្រកូល ដែលមានវត្តមានយ៉ាងសុះសាយ ក្នុងចំណោមសែរាជវង្ស និងគ្រួសារអភិជន នាសម័យបុរាណចិន។ ប្រទេសចិន មានត្រកូលសរុបរហូតដល់ជិត ២៤.០០០ត្រកូល ដែលត្រូវបានកត់ត្រា ហើយក្នុងចំណោមនោះ ត្រកូលចំនួន៥.៦៦២ ត្រូវបានរក្សារហូតមកទល់សព្វថ្ងៃ។ ទោះជាយ៉ាងនេះក្តី មានតែ១០០ត្រកូលប៉ុណ្ណោះ ដែលមានវត្តមានយ៉ាងទូលំទូលាយបំផុត គឺស្មើនឹង៨៦ភាគរយ នៃប្រជាជនសរុបនៅក្នុងប្រទេសចិន។