ORDINARY_SOK ANN / សុខ អាន

 


សម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧  ក្នុងជន្មាយុ ៦៦ឆ្នាំ​។​ សម្តេច សុខ អាន និងលោកជំទាវ ថេង អាយអាន្នី មានកូន ៥នាក់ ( ស្រីម្នាក់ និងកូនប្រុស ៤នាក់ ) ៖                                          ១-លោកស្រី សុខ សូម៉ា                                                                                            ២-លោក សុខ ពុទ្ធិវុធ                                                                                              ៣-លោក សុខ សូកាន                                                                                            ៤-លោក សុខ សូកេន                                                                                             ៥-លោក សុខ សង្វារ                                                                           .  សុខ ពុទ្ធិវុធ (កូនប្រសាររបស់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន)  អតីត​​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា  បានទទួលការ​តែងតាំង​ជាអនុរដ្ឋលេខាធិការ​ ក្រសួង​ប្រៃសណីយ៍ និងទូរគមនា គមន៍។  ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈ​ជារដ្ឋលេខាធិការ​នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។                               សុខ សូកាន ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវតាំងពីឆ្នាំ២០១៥ ជំនួស​លោក​សូ ឃុន ​ដែល​បានទទួល​មរណភាព​​ និងជាអនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា។                         .  សុខ សូកេន ជាបងប្អូនភ្លោះនឹង សុខ សូកាន ជាអនុប្រធាន​នាយកដ្ឋាន គណៈកម្មាធិការ​វិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ។                                                              សុខ សង្វារ  បានទទួលការតែងតាំង​ជាអគ្គនាយករង​អាជ្ញា​ធរជាតិ​អប្សរា​ នាថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥   ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង​មុខតំណែង​ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍​ ។