STAR_KHMER / ROS SEREISOTHEA រស់ សេរីសុទ្ធា

រស់ សេរីសុទ្ធា កេីតនៅថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧   នាងមានកំណើតនៅក្នុងគ្រួសារកសិករក្រីក្រមួយក្នុងខេត្តបាត់ដំបង មានឪពុកឈ្មោះ រស់ ប៊ុន ម្ដាយឈ្មោះ ណាត់ សាមៀន និងមានបងប្អូនចំនួន៥នាក់ ប្រុស១នាក់ ស្រី៤នាក់ (បច្ចុប្បន្នស្លាប់ទាំងអស់)។ បងស្រីទី១ ឈ្មោះ រស់ សាបឿន បងស្រីទី២ ឈ្មោះ រស់ សាបឿត បងប្រុសទី៣ ឈ្មោះ រស់ សុគន្ធ ទី៤ ឈ្មោះ រស់ សេរីសុទ្ធា ផ្ទាល់ និងទី៥ប្អូនស្រី ឈ្មោះ រស់ សេរីសោភ័ណ។ នាងបានចូលសិក្សាថ្នាក់អនុវិទ្យាល័យ​នេត​យ៉ង់ ក្នុងខេត្តបាត់ដំបង ទេពកោសល្យបានរកឃើញនៅអាយុ១៣ឆ្នាំ ពេលច្រៀងចម្រៀងប្រចាំថ្នាក់ក្នុងឆ្នាំ១៩៦០ និងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងចម្រៀងឯកថ្នាក់ខេត្ត ប្រចាំខេត្តបាត់ដំបង ជាមួយនឹងស្នាដៃនិពន្ធរបស់លោកកវី គង្គ ប៊ុនឈឿន ដែលបទនេះមានចំណងជើងថា "កូនអ្នកនេសាទ"។ សិស្សរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ តែងតែសរសើរទឹកដមសម្លេងដ៏ច្បាស់ ស្រទន់ និងខ្លាំងដែលប្រៀបបាននឹងសម្លេងរណ្ដំរបស់សត្វរៃ ហើយគេដាក់ឈ្មោះហៅក្រៅពេលនោះថា(អារៃ)។​ ឪពុកមើលឃើញទេពកោសល្យផ្នែកចម្រៀងដូចនេះ ក៏បាននាំដើរច្រៀងតាមពិធីមង្គលការ និងភោជនីយដ្ឋានផ្សេងៗក្នុងខេត្តបាត់ដំបង ។                        រស់ សេរីសុទ្ធា បានឈានជេីងចូលវិស័យសិល្បៈដំបូងនាអំឡុងឆ្នាំ១៩៦៣ ពេលអាយុបាន១៦ ឆ្នាំ នាងបានចេញអាល់ប៊ុមទី១ ក្នុងបទ "ស្ទឹងខៀវ" (Blue River) ជាមួយនឹងស្នាដៃនិពន្ធរបស់លោក ស្វាយ សំអឿន។ បទនេះផងដែរ បានរុញកេរ្តិ៍ឈ្មោះរបស់នាងជាប់ក្នុងកំពូលបទចម្រៀង វិទ្យុជាតិបាត់ដំបង (Top in Radio National Battambang) ហៅកាត់ថា RNB។ ភាពល្បីល្បាញនេះ បានប្រែក្លាយនាងទៅជាក្រុមចម្រៀងប្រចាំខេត្តបាត់ដំបង ហើយជាអ្នកចម្រៀងប្រចាំឱ្យភោជនីដ្ឋានមួយមានឈ្មោះថា ភោជនីយដ្ឋានស្ទឹងខៀវ ។ ថ្ងៃមួយលោក អុឹម សុងសុឺម បានចូលហូបអាហារនៅទីនេះ ក៏ប្រទះនាងកំពុងច្រៀង លោកក៏បានទាក់ទងឱ្យរូបនាងទៅច្រៀង នៅក្រុងភ្នំពេញក្នុងឆ្នាំ១៩៦៥ អ្នកទាំងពីរបានចេញបទចម្រៀងឆ្លងឆ្លើយក្នុងអាល់ប៊ុមទី១ ដែលមានចំណងជើងថា "ខ្មៅអើយខ្មៅ" និងបទ "ចាំមើលតែផ្លូវ"ជាប្រភេទតន្ត្រីនៃចង្វាក់បូលេរ៉ូ (Bole ro)ដែលជាចង្វាក់ពេញនិយមក្នុងពេលនោះ។ បទចម្រៀងនេះបានចាប់ផ្ដើមពេញនិយម ក្រោយ មកបានជាប់ក្នុងកំពូលតារាងវិទ្យុជាតិកម្ពុជា (Radio National Kampuchea) ហៅកាត់ថា "RNK" ដែលបានរុញកេរ្តិ៍ឈ្មោះរបស់នាងថែមមួយកម្រិតទៀត រហូតដល់នាងអាចចេញអាល់ ប៊ុមទោលផ្ទាល់ខ្លួន (Solo Album) នូវបទចម្រៀងដែលមានចំណងជើងថា "ជំនោរប៉ៃ​លិន"។ បទចម្រៀងមួយនេះបានធ្វើឱ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតនាងទទួលបានការសហ ការផ្ទាល់ជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងការចេញបទចម្រៀងឆ្លងឆ្លើយជាបន្តបន្ទាប់​ផងដែរនិងបានបន្តចេញបទចម្រៀងច្រើនជាងមួយពាន់បទផងដែរ ។






















រស់ សេរីសុទ្ធា    ប៉ែន រ៉ន   ហួយ មាស ក្នុងឆ្នាំ 1970 ​​​   

រស់ សេរីសុទ្ធា និង សេង បុទុម ឈរច្រៀងនៅវត្តភ្នំ ឆ្នាំ១៩៧២ 



រស់ សេរីសុទ្ធា  ពេលលោតឆត្រ



EDC APP