CAMBODIA_Flag & Anthem


ភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា   


ភ្លេងជាតិនៃសាធារណៈរដ្ឌខ្មែរ

ភ្លេងជាតិនៃកម្ពុជាប្រជាធិបតេយ្យ 


ភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតុកម្ពុជា​   

ទង់ជាតិ  

ទង់ជាតិតាមកាលសម័យ                                                                                                      ដាក់ឲ្យប្រើប្រាស់នៅក្នុងរជ្ជកាលព្រះអង្គដួង ពីឆ្នាំ១៨៤០ ដល់ឆ្នាំ១៨៦៣។



           ដាក់ឲ្យប្រើប្រាស់ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៤៧  ដំបូង​ឡើង​ទង់នេះ​មាន​រូប​ព្រះបរមរាជវាំង​នៅ​ចំ​កណ្តាល        តែក្រោយមកជំនួសដោយរូបប្រាសាទអង្គរវត្តវិញ


           ដាក់ឲ្យប្រើប្រាស់ក្នុងរយះពេលដ៏ខ្លី ពីខែមិនា ដល់ខែ កញ្ញា ឆ្នាំ១៩៤៥     តំណាងឲ្យ               ប្រទេសកម្ពុជាក្នុងរដ្ឋាភិបាលលោក សឹន ង៉ុកថាញ់             ដែលគាំទ្រដោយជប៉ុន                 នាសម័យសង្រ្គាមលោកលើកទីពីរ។

        ជាទង់ជាតិដែលអនុម័តដោយសភាជាតិក្រោយការបោះឆ្នោតជាសកលលើកដំបូង ក្នុង            ប្រទេសកម្ពុជានាឆ្នាំ១៩៤៧។ ទង់ជាតិ​នេះ​តំណាង​ឲ្យប្រទេសកម្ពុជា​ស្វយ័ត​ក្នុងសហភាព          បារាំង ហើយក្រោយមកក្លាយជាទង់ជាតិនៃប្រទេសកម្ពុជាឯករាជ្យ រហូតដល់រដ្ឋប្រហារ            ឆ្នាំ១៩៧០។ ចលនាកងទ័ព​ជាតិ​សីហនុ​និយម​បាន​ប្រើប្រាស់​ទង់ជាតិ​នេះជាតំណាង ពី            ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ឡើងវិញចាប់ពីការប្រកាស              ព្រះរាជាណាចក្រកម្ពុជា(ទីពីរ) នាឆ្នាំ១៩៩៣ រហូត​មក​ដល់សព្វថ្ងៃ។

           ជាទង់ជាតិតំណាងឲ្យរដ្ឋាភិបាល លន់ នល់ នៃសាធារណរដ្ឋខ្មែរ         និងតំណាងឲ្យ             ប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។  ទង់ជាតិនេះ               ក៏ជាតំណាងឲ្យអ្នកសាធារណរដ្ឋនិយម និងអ្នកប្រឆាំងនឹងរបបរាជានិយមខ្មែរផងដែរ។

         ជាទង់ជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម ហើយជាទង់ជាតិតំណាងឲ្យ          ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៨៩ ទោះជារបបខ្មែរ            ក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ ហើយយ៉ាងណាក្ដី នេះដោយសារតែអង្គការសហប្រជា          ជាតិបន្តគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ជារដ្ឋាភិបាលស្រប​ច្បាប់​តំណាង​ឲ្យ                 ប្រទេសកម្ពុជា ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះមានប្រវត្តិពីដើមឡើយ ត្រូវបានប្រើប្រាស់            ដំបូងជាតំណាងឲ្យចលនាខ្មែរឥស្សរក្រោមការដឹកនាំរបស់ទ្រង់នរោត្តម ចន្ទ័រង្សី នា​ទសវត្សរ៍        ទី​៥០ ហើយបន្តប្រើប្រាស់ដោយកងពលតូចទី១៣ (ទាហានសាធារណរដ្ឋខ្មែរ) របស់ទ្រង់         ចន្ទ័រង្សី ក្នុងសង្រ្គាមប្រឆាំងនឹងខ្មែរក្រហមនាទស្សវត្សរ៍ទី៧០ទៀត គួរឲ្យចំឡែកណាស់ដែល        ខ្មែរក្រហមយកទង់របស់គូរសត្រូវខ្លួនមកប្រើប្រាស់។

          ជាទង់ជាតិខ្មែរ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា    ហើយបានប្រើប្រាស់ពី                ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ជាដំបូង     ដោយចលនា               ខ្មែរវៀតមិញនៅទសវត្សរ៍ទី៥០។

          ជាទង់ជាតិខ្មែរនាសម័យរដ្ឋកម្ពុជា ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣។

         
            ជាទង់ជាតិតំណាងឲ្យក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និងជាទង់ជាតិតំណាងឲ្យអ៊ុន                  តាក់ ដែលបានប្រើប្រាស់ពីឆ្នាំ នាំ១៩៩២-១៩៩៣។


        ទង់ជាតិនេះត្រូវបានប្រើប្រាស់រួចម្ដងមកហើយពេលដែលមានការបោះឆ្នោតជាសកល              លើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧ រហូតដល់មានរដ្ឋប្រហារឆ្នាំ១៩៧០។ តែ               ក្រោយប្រកាសព្រះរាជាណាចក្រកម្ពុជា (ទីពីរ) នាឆ្នាំ១៩៩៣ ទង់ជាតិនេះត្រូវបានយកមក          ប្រើប្រាស់ឡើងវិញ រហូត​មក​ដល់សព្វថ្ងៃនេះ។








EDC APP