ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងកូវីដ១៩ ២ករណីទៀត សរុបកើន ៨៦ករណី ក្នុងនោះ ២ករណីជាសះស្បើយ: ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហោះលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ មីនានេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីទៀត នៅខេត្តកំពង់ចាម និងកោះកុង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៨៦ករណី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតពេលនេះបានព្យាបាល អ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ហើយ គឺជនជាតិចិនម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ។ ជាមួយគ្នានោះដែរ ពុំទាន់រកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕
To share the news each other over the world for improve each knowledge.
កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ២នាក់បន្ថែមទៀត សរុបទាំងអស់ ៨៦ករណី
ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងកូវីដ១៩ ២ករណីទៀត សរុបកើន ៨៦ករណី ក្នុងនោះ ២ករណីជាសះស្បើយ: ភ្នំពេញ៖ យោងតាមនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហោះលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ មីនានេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីទៀត នៅខេត្តកំពង់ចាម និងកោះកុង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៨៦ករណី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្ថែមថា រហូតពេលនេះបានព្យាបាល អ្នកឆ្លងកូវីដ១៩ ជាសះស្បើយចំនួន ២នាក់ហើយ គឺជនជាតិចិនម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ។ ជាមួយគ្នានោះដែរ ពុំទាន់រកឃើញភ័ស្តុតាងដែលបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ៕
រយៈពេល៣ថ្ងៃជាប់គ្នាគ្មានករណីឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់ នៅទីក្រុងវូហាន
រយៈពេល៣ថ្ងៃជាប់គ្នា នៅទីក្រុងវូហាន គ្មានករណី ឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់: វូហាន៖ គ្មានករណីឆ្លងថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺកូរ៉ូណា (COVID-១៩) ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ នៅទីក្រុងវូហាន នោះទេ ដែលជាថ្ងៃទី ៣ នៃរបាយការណ៍សូន្យ (គ្មានអ្នកឆ្លង) នៅតំបន់ ដែលជាចំណុចកណ្តាល នៃការរីករាលដាល នៅក្នុងការប្រយុទ្ធរយៈពេលមួយខែ ជាមួយវីរុសដ៏សាហាវនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ី បាននិយាយថា ករណីដែលបានបញ្ជាក់ សរុបនៃជំងឺកូវីដ១៩ នៅទីក្រុង វូហាន និងខេត្តហ៊ូប៉ី នៅតែមានចំនួន ៥០.០០៥ នាក់ និង ៦៧.៨០០ នាក់ ដដែល គិតត្រឹមថ្ងៃព្រហស្បតិ៍។ នៅខេត្ត ហ៊ូប៉ី បានឃើញអ្នកស្លាប់ថ្មី ៧ នាក់ ក្នុងនោះ ៦ នាក់នៅវ៉ូហាន៕ ប្រែសម្រួលៈ ណៃ តុលា
ចៅក្រមសាលាឧទ្ធរណ៍ តំបន់ទាំង៣_20200320
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងចៅក្រម សាលាឧទ្ធរណ៍ តំបន់ទាំង៣ចំនួន ១៨ រូប: ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងចៅក្រម សាលាឧទ្ធរណ៍តំបន់ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ចំនួន ១៨ រូប។
អ៊ីតាលី មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ច្រើនជាងនៅចិន
អ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ នៅអ៊ីតាលី មាន ៣.៤០៥ នាក់ និងអ្នកឆ្លងមាន ៤១.០៣៥នាក់ ច្រើនជាងអ្នកស្លាប់នៅចិន: BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេនៅមានចម្ងល់ទាក់ទង នឹងភាពដែលអាចជឿ ជាក់បាននៃទិន្នន័យអ្នកស្លាប់ នៅក្នុងប្រទេសចិននេះ ។ ការបិទប្រទេសទាំងមូល ដែលបានដាក់ចេញ កាលពីថ្ងៃទី ១២ ខែមីនានៅប្រទេសអ៊ីតាលី ត្រូវបានពង្រីកហួស កាលបរិច្ឆេទដើម នៅថ្ងៃទី២៥ មីនា។ ជនជាតិអ៊ីតាលីស្ទើរតែទាំងអស់ ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ។ ទោះបីមានវិធានការទាំងនេះក៏ដោយ ក៏ចំនួនករណីថ្មី និងមរណភាព នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងដដែល។ មានករណីឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នេះចំនួន ២២០.០០០ ករណី […]
COVID-19 : មានប្រទេស ១៥២ អ្នកឆ្លងជាង ១៦៧.០០០នាក់
WHO៖ សរុបមានប្រទេស ១៥២ ហើយដែលឆ្លងវីរុសកូរ៉ូណា និងមានអ្នកឆ្លងរោគ ទូទាំងពិភពលោកជាង ១៦៧.០០០នាក់: ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញរបាយការណ៍ អំពីស្ថានភាពប្រចាំថ្ងៃថា សរុបទៅមានប្រទេសចំនួន ១៥២ហើយ និងតំបន់ជាច្រើនបាន ត្រូវគេរាយការណ៍មកថា បានបញ្ជាក់ថាបានឆ្លងជំងឺ COVID-19 ចំនួន១៦៧.៥១១ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ ដោយបានកើនឡើង ១៣.៩០៣ករណី បើធៀបនឹងថ្ងៃមុន ។ សរុបតូលេខនៃអ្នកស្លាប់ នៅទូទាំងពិភពលោក ដែលបានឆ្លងជំងឺ COVID-19 បានកើនឡើងពី៨៦២នាក់ដល់ ៦.៦០៦នាក់ នៅក្នុងរយៈពេល២៤ គិតត្រឹមម៉ោង ១០និង០០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។ ក្រៅពីប្រទេសចិន ត្រូវបានគេរាយការណ៍មានករណី ១៣.៨៧៤នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងរោគដល់ទៅ ៨៦.៤៣៤នាក់ ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ ៣.៣៨៨នាក់ ។ គិតត្រឹមថ្ងៃចន្ទ នៅក្នុងតំបន់អឺរ៉ុប មានផ្ទុះជំងឺ COVID-19 ប្រមាណ៥៦.០០០ករណី ហើយត្រូវបានគេរាយការណ៍ថា មានប្រទេសជាង៥០ និតំបន់ជាច្រើន ។ ប្រទេសក្នុងតំបន់អឺរ៉ុបភាគច្រើន រងនូវផលប៉ះពាល់មានជាង ២.០០០ករណី រួមមានអ៊ីតាលី អេស្ប៉ាញ […]
ថ្នាំ Favipiravir មានប្រសិទ្ធភាពព្យាបាលប្រឆាំងនឹងជំងឺកូវីដ១៩
មន្រ្តីជំនាញ សុខាភិបាលចិន៖ ថ្នាំ Favipiravir មានប្រសិទ្ធភាព ព្យាបាលប្រឆាំង នឹងជំងឺឆ្លង មេរោគកូវីដ១៩: ប៉េកាំង៖ ប្រទេសចិន បានបញ្ចប់ការស្រាវជ្រាវ ទៅលើថ្នាំ Favipiravir ដែលជាថ្នាំប្រឆាំងវីរុស ដែលបានបង្ហាញ ពីប្រសិទ្ធភាពព្យាបាលល្អ ប្រឆាំងនឹងជំងឺឆ្លងមេរោគ COVID-19 ។ យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Zhang Xinmin ប្រធានមជ្ឈមណ្ឌលជាតិ អភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិន ក្រោមឱវាទ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បាននិយាយនៅក្នុងសន្និសីទ កាសែតថា ថ្នាំ Favipiravir ដែលជាថ្នាំព្យាបាល ជំងឺផ្តាសាយ ដែលត្រូវបានអនុម័ត អោយប្រើប្រាស់ក្នុងប្រទេស ជប៉ុន ក្នុងឆ្នាំ ២០១៤ ដោយមិនបានបង្ហាញ ពីផលប៉ះពាល់ អវិជ្ជមានណាមួយ នៅក្នុងការសាកល្បងព្យាបាលនោះទេ។ អ្នកជំងឺជាង ៨០ នាក់ បានចូលរួមក្នុងការសាកល្បងព្យាបាល នៅមន្ទីរពេទ្យប្រជាជនទី ៣ ទីក្រុង Shenzhen ភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន ក្នុងនោះមានអ្នកជំងឺ ៣៥ នាក់លេបថ្នាំ […]
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...