រយៈពេល៣ថ្ងៃជាប់គ្នា នៅទីក្រុងវូហាន គ្មានករណី ឆ្លងជំងឺកូវីដ១៩ សូម្បីម្នាក់: វូហាន៖ គ្មានករណីឆ្លងថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺកូរ៉ូណា (COVID-១៩) ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ នៅទីក្រុងវូហាន នោះទេ ដែលជាថ្ងៃទី ៣ នៃរបាយការណ៍សូន្យ (គ្មានអ្នកឆ្លង) នៅតំបន់ ដែលជាចំណុចកណ្តាល នៃការរីករាលដាល នៅក្នុងការប្រយុទ្ធរយៈពេលមួយខែ ជាមួយវីរុសដ៏សាហាវនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ី បាននិយាយថា ករណីដែលបានបញ្ជាក់ សរុបនៃជំងឺកូវីដ១៩ នៅទីក្រុង វូហាន និងខេត្តហ៊ូប៉ី នៅតែមានចំនួន ៥០.០០៥ នាក់ និង ៦៧.៨០០ នាក់ ដដែល គិតត្រឹមថ្ងៃព្រហស្បតិ៍។ នៅខេត្ត ហ៊ូប៉ី បានឃើញអ្នកស្លាប់ថ្មី ៧ នាក់ ក្នុងនោះ ៦ នាក់នៅវ៉ូហាន៕ ប្រែសម្រួលៈ ណៃ តុលា
To share the news each other over the world for improve each knowledge.
ចៅក្រមសាលាឧទ្ធរណ៍ តំបន់ទាំង៣_20200320
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងចៅក្រម សាលាឧទ្ធរណ៍ តំបន់ទាំង៣ចំនួន ១៨ រូប: ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងចៅក្រម សាលាឧទ្ធរណ៍តំបន់ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ចំនួន ១៨ រូប។
អ៊ីតាលី មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ច្រើនជាងនៅចិន
អ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ នៅអ៊ីតាលី មាន ៣.៤០៥ នាក់ និងអ្នកឆ្លងមាន ៤១.០៣៥នាក់ ច្រើនជាងអ្នកស្លាប់នៅចិន: BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេនៅមានចម្ងល់ទាក់ទង នឹងភាពដែលអាចជឿ ជាក់បាននៃទិន្នន័យអ្នកស្លាប់ នៅក្នុងប្រទេសចិននេះ ។ ការបិទប្រទេសទាំងមូល ដែលបានដាក់ចេញ កាលពីថ្ងៃទី ១២ ខែមីនានៅប្រទេសអ៊ីតាលី ត្រូវបានពង្រីកហួស កាលបរិច្ឆេទដើម នៅថ្ងៃទី២៥ មីនា។ ជនជាតិអ៊ីតាលីស្ទើរតែទាំងអស់ ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ។ ទោះបីមានវិធានការទាំងនេះក៏ដោយ ក៏ចំនួនករណីថ្មី និងមរណភាព នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងដដែល។ មានករណីឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នេះចំនួន ២២០.០០០ ករណី […]
COVID-19 : មានប្រទេស ១៥២ អ្នកឆ្លងជាង ១៦៧.០០០នាក់
WHO៖ សរុបមានប្រទេស ១៥២ ហើយដែលឆ្លងវីរុសកូរ៉ូណា និងមានអ្នកឆ្លងរោគ ទូទាំងពិភពលោកជាង ១៦៧.០០០នាក់: ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញរបាយការណ៍ អំពីស្ថានភាពប្រចាំថ្ងៃថា សរុបទៅមានប្រទេសចំនួន ១៥២ហើយ និងតំបន់ជាច្រើនបាន ត្រូវគេរាយការណ៍មកថា បានបញ្ជាក់ថាបានឆ្លងជំងឺ COVID-19 ចំនួន១៦៧.៥១១ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ ដោយបានកើនឡើង ១៣.៩០៣ករណី បើធៀបនឹងថ្ងៃមុន ។ សរុបតូលេខនៃអ្នកស្លាប់ នៅទូទាំងពិភពលោក ដែលបានឆ្លងជំងឺ COVID-19 បានកើនឡើងពី៨៦២នាក់ដល់ ៦.៦០៦នាក់ នៅក្នុងរយៈពេល២៤ គិតត្រឹមម៉ោង ១០និង០០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។ ក្រៅពីប្រទេសចិន ត្រូវបានគេរាយការណ៍មានករណី ១៣.៨៧៤នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងរោគដល់ទៅ ៨៦.៤៣៤នាក់ ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ ៣.៣៨៨នាក់ ។ គិតត្រឹមថ្ងៃចន្ទ នៅក្នុងតំបន់អឺរ៉ុប មានផ្ទុះជំងឺ COVID-19 ប្រមាណ៥៦.០០០ករណី ហើយត្រូវបានគេរាយការណ៍ថា មានប្រទេសជាង៥០ និតំបន់ជាច្រើន ។ ប្រទេសក្នុងតំបន់អឺរ៉ុបភាគច្រើន រងនូវផលប៉ះពាល់មានជាង ២.០០០ករណី រួមមានអ៊ីតាលី អេស្ប៉ាញ […]
ថ្នាំ Favipiravir មានប្រសិទ្ធភាពព្យាបាលប្រឆាំងនឹងជំងឺកូវីដ១៩
មន្រ្តីជំនាញ សុខាភិបាលចិន៖ ថ្នាំ Favipiravir មានប្រសិទ្ធភាព ព្យាបាលប្រឆាំង នឹងជំងឺឆ្លង មេរោគកូវីដ១៩: ប៉េកាំង៖ ប្រទេសចិន បានបញ្ចប់ការស្រាវជ្រាវ ទៅលើថ្នាំ Favipiravir ដែលជាថ្នាំប្រឆាំងវីរុស ដែលបានបង្ហាញ ពីប្រសិទ្ធភាពព្យាបាលល្អ ប្រឆាំងនឹងជំងឺឆ្លងមេរោគ COVID-19 ។ យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Zhang Xinmin ប្រធានមជ្ឈមណ្ឌលជាតិ អភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិន ក្រោមឱវាទ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បាននិយាយនៅក្នុងសន្និសីទ កាសែតថា ថ្នាំ Favipiravir ដែលជាថ្នាំព្យាបាល ជំងឺផ្តាសាយ ដែលត្រូវបានអនុម័ត អោយប្រើប្រាស់ក្នុងប្រទេស ជប៉ុន ក្នុងឆ្នាំ ២០១៤ ដោយមិនបានបង្ហាញ ពីផលប៉ះពាល់ អវិជ្ជមានណាមួយ នៅក្នុងការសាកល្បងព្យាបាលនោះទេ។ អ្នកជំងឺជាង ៨០ នាក់ បានចូលរួមក្នុងការសាកល្បងព្យាបាល នៅមន្ទីរពេទ្យប្រជាជនទី ៣ ទីក្រុង Shenzhen ភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន ក្នុងនោះមានអ្នកជំងឺ ៣៥ នាក់លេបថ្នាំ […]
កម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ ១២នាក់ បន្ថែមទៀត
រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ១២ករណីទៀត លើជនជាតិខ្មែរ និងខ្មែរឥស្លាម: ភ្នំពេញ ៖ ក្រសួងសុខាភិបាល រកឃើញអ្នកមានមេរោគ COVID-19 ចំនួន១២នាក់បន្ថែមទៀត ដោយក្នុងនោះជនជាតិខ្មែរឥស្លាម ចំនួន១១នាក់ មកពីចូលរួមបុណ្យបែបសាសនា នៅប្រទេសម៉ាឡេស៊ី និងម្នាក់ទៀត ជាជនជាតិខ្មែរមកពីក្រុងបាងកក ប្រទេសថៃ ។ ដោយរហូតមកដល់ពេលនេះកម្ពុជា មានអ្នកផ្ទុកមេរោគCOVID-19 ចំនួន២៤នាក់ ហើយគិតដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ៕
យកសណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩
ក្រសួងសុខាភិបាល សម្រេចយកសណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩: ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចប្រើប្រាស់ សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែ កុងតឺណង់តាល់) ជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺ COVID-19 ៕
ចិន ផ្ដល់សារធាតុ Detection Reagent ប្រឆាំងជំងឺកូវីដ១៩ ដល់កម្ពុជា
សារធាតុ Detection Reagent ប្រឆាំងជំងឺកូវីដ១៩ សម្រាប់ ២ពាន់នាក់ ជាជំនួយរបស់ចិន នឹងមកដល់កម្ពុជាយប់នេះ: ភ្នំពេញ៖ តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ មីនានេះ សារធាតុDetection Reagent ជំងឺ COVID-19 សម្រាប់មនុស្ស ២០០០នាក់ ដែលជាជំនួយរបស់ ភាគីចិន ផ្ដល់ជូនចំពោះភាគីកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ តាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះ នឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ យោងតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ប្រទេសចិននឹងបន្តផ្តល់ជំនួយ ជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំង ជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា ។ សូមរំលឹកថា គិតត្រឹមថ្ងៃទី១៧ មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ១២ករណីបន្ថែមទៀត ក្នុងនោះនៅបន្ទាយមានជ័យ ២ករណី ភ្នំពេញ ២ករណី កំពង់ឆ្នាំង ២ករណី បាត់ដំបង ៤ករណី កំពត២ ករណី និងត្បូងឃ្មុំ ១ករណី ដែលកម្ពុជាមានអ្នកឆ្លងជំងឺនេះ កើនដល់ ២៤នាក់ ៕
Subscribe to:
Posts (Atom)
-
ខេត្តត្បូងឃុំ បានបង្កើតឡើងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយចេញប្រកាសនៅដើមខែមករ...