PATRIMONY_Angkor Wat Temple.01

ប្រាសាទអង្គរវត្ត បានកសាងឡើង នៅពាក់កណ្តាលសតវត្សទី១១ ដើមសតវត្សរ៍ទី១២ (១១១៣-១១៥០) ដោយព្រះបាទ សូរ្យវរ្ម័នទី២។ អង្គរមកពីពាក្យសំស្រ្កឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ។ រីឯពាក្យវត្ត គឺជាទីដែលព្រះសង្ឃគង់នៅ។ រួមសេចក្ដីមក អង្គរវត្តមានន័យថា ជាទីក្រុងដែលមាន វត្តព្រះ ពុទ្ធសាសនា។ ប្រាសាទអង្គរវត្ត មានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក គឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ  ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំ ព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា​​  រាងចតុកោណ ដែលកំណត់ដោយ កំពែងព័ទ្ធជុំវិញ និងគូទឹក ដែលមានទទឹង២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។



ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា  ប្រាសាទអង្គរវត្ត មិនមែនជា ស្នាដៃរបស់មនុស្សទេ   គឺជាស្នាដៃរបស់អាទិទេព។  





នៅខាងមុខផ្លូវចូលមាន តោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈ ប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវ ដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និងបង្កាន់ដៃនាគនៅអមសងខាង ។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូល ទៅក្នុងបញ្ជីបេតិក ភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ ដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។

  





























































































































































































































































































CONSTRUCTION_ការប្រថុយប្រថាន

INSECT_BEE - ឃ្មុំ

វិធីចិញ្ចឹមឃ្មុំ